ភ្នំពេញ៖ បុរសជាកម្មករលាបថ្នាំក្នុងបុរីពិភពថ្មីម្នាក់ត្រូវបានខ្សែភ្លើងឆក់ ស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះមានការភ្ញាក់កាលពីវេលាម៉ោង ៩ នឹង ៣០នាទីនាព្រឹកថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ស្ថិតក្នុងបុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ិច ហួច ភេទប្រុស អាយុ ៣៥ មានមុខរបរជាងលាបថ្នាំ ស្នាក់នៅនឹងកន្លែងកើតហេតុ ហើយមានស្រុកកំណើតនៅ ភូមិស្វាយទោល ឃុំជាយកំពក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដោយមុនពេលកើតហេតុជនរងគ្រោះបានយកថ្នាំទៅលាយស្រាប់តែបណ្ដោលអោយឆក់ស្លាប់ នៅនឹងកន្លែងកើតហេតុដោយគ្មានអ្នកណាម្នាក់ដឹងឡើយ។ លុះមកដល់ម៉ោងវេលាម៉ោងកើតហេតុនោះ ទើបមានកម្មករដូចគ្នាបានចូលទៅកន្លែងលាយថ្នាំក៍ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកអោបម៉ូទ័រលាយថ្នាំស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះក៍មានការភ្ញាក់ផ្អើល រួចបានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីធ្វើកោសល្យវិឆ្ឆ័យរួចមកខាង សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន។
ក្រោយពេលខាងសមត្ថកិច្ចពិនិត្យរួចរាល់ហើយ ក៏បានប្រគល់សពនោះឲ្យទៅក្រុមគ្រួសារជនរងគ្រោះដើម្បីយកសពទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីម ភារ៉ា ដង្កោ