ខេត្តកំពង់ឆ្នាំង៖ មានកាភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពីម្តាយបានប្រទះឃើញសាកសពកូនរបស់ខ្លួនបានធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងក នឹងធ្នឹមផ្ទះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរមូលដ្ឋានបានប្រាប់អោយដឹងថា បុរសដែលចងកសម្លាប់ខ្លួននេះមានឈ្មោះ លុយ រ៉ុន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រជាពលរដ្ឋនៅក្បែរនោះបានអោយដឹងថា ពួកគាត់មិនដឹងថា បុរសរូបនេះបានចង.ក សម្លាប់ខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែនៅពេលល្ងាចពួកគាត់ឃើញបុរសរូបនេះដើរធម្មតា និងបានឡើងទៅលើផ្ទះរបស់ខ្លួន តែនៅផ្ទះនេះពុំមានអ្នកនៅនោះទេ ម្តាយនិងឪពុកចំណាស់រូបនេះបានទៅធ្វើចំការអស់ហើយ ។ លុះព្រឹកឡើងនៅវេលាម៉ោងប្រមានជាង៨ព្រឹក ម្តាយបង្កើតបុរសរូបនេះមកពីចំការហើយឡើងលើផ្ទះក៍ប្រទះឃើញកូនប្រុសរបស់គាត់បានស្លាប់ ដោយចងយកខ្សែនីឡុងទៅចងកស្លាប់បាត់ទៅហើយ ។ ហើយបានហៅគ្នីគ្នា មកជួយមើល និងប្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើកោសល្យវិច្ច័យទៅលើសាកសព។
សមត្ថកិច្ចបានអោយដឹងថា បុរសរូបនេះពិតជាស្លាប់ដោយចងកខ្លួនឯងពិតប្រាកដមែន ដែលការធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះធ្វើឡើងចន្លោះម៉ោងប្រមាណជាង១១យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះដើមចមជម្រុញអោយបុរសរូបនេះធ្វើអត្តឃាតនោះពុំមានប្រភពច្បាស់លាស់នោះទេ គ្រាន់តែដឹងថា បុរសរូបនេះចូលចិត្តផឹកស្រា ហើយមានប្រពន្ធតែត្រូវបានលែងលះគ្នាយូមកហើយ ៕
ដោយ៖ ចន្ថា