អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវរកពេលវេលាជួបអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿខណៈដែលអាជីវករខ្មែរនៅតែមានការភ័យរអាមិនបើកតូបលក់ខ្លាចសមត្ថកិច្ចថៃបង្រ្កាបទំនិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃលោកប៊ុន សុខវិបុល បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃ១៥ ខែកុម្ភៈ នេះថាលោកគ្រោងនិងរកពេលវេលាណាមួយដើម្បីជួបសំណេះ សំណាលជាមួយនិងអាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿប្រទេសថៃគ្រាដែលមានសេចក្តីរាយការណ៍ពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿឱ្យដឹងថារហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ អាជីវករខ្មែរមួយភាគ ធំ នៅតែបន្តបិទទ្វារតូបមិនប្រកបអាជីវកកម្មនៅឡើយដោយក្រុមអាជីវករខ្មែរទាំងនោះ ត្រូវគេ និយាយាថាមានការភ័យរអាខ្លាចសមត្ថកិច្ចថៃបង្រ្កាបទំនិញក្លែងម៉ាករំលោភកម្មសិទ្ធិបញ្ញានោះ។

សេចក្តីរាយការណ៍ឱ្យដឹងថាអាជីវករខ្មែរនៅផ្សារ៉ុងក្លឿបានប្រកបមុខរបរលក់ទំនិញនៅរុងក្លឿយ៉ាងហោចណាស់ចាប់៣ពាន់តូបឡើងទៅហើយអាជីវករខ្មែរលក់ទំនិញក្លែងម៉ាកស្ទើរ៩០ភាគរយទៅហើយ។

លោកអគ្គកុងស៊ុលខ្មែរដដែលបានប្រាប់ឱ្យដឹងទៀតថា លោកក៏មិនយល់ដែរពី ក្រុមអា ជីវករខ្មែរអត់ព្រមបើកតូបប្រកបអាជីវកម្មឡើងវិញ ដោយលោកសង្កេត ឃើញថាភាគច្រើន អាជីវករខ្មែរបើកតូបលក់ ក៏ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍គឺមិនបើកលក់ទេហើយថ្ងៃធម្មតាក៏មាន ភាពស្ងាត់នោះដែរ។
សូមជម្រាបថាជុំវិញបញ្ហាអាជីវករខ្មែរនៅផ្សារ៉ុងក្លឿប្រទេសថៃឈមនិងនិងទឹកដីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបិទតូបមួយចំនួនធំចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ មិនប្រកប អាជីវកម្មរបស់ខ្លួនរហូតដល់ពេលនេះដោយព្រួយបារម្មរងការបង្រ្កាបពីសមត្ថកិច្ចថៃ ទៅលើទំនិញរបស់ពួកគាត់ដែលគេចោទថាជាទំនិញក្លែងម៉ាករំលោភកម្មសិទ្ធិបញ្ញា។ក្រោយពីទទួលព័ត៌មានថាអាជីវករខ្មែរបិទតូបមិនប្រកបអាជីវកម្មដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃរបស់អាជីវករខ្មែរនៅផ្សាររុងក្លឿ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះបានណែនាំអោយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ៖

-ចុះសួរសុខទុក្ខអាជីវករទាំងអស់ និងណែនាំអោយបើកលក់ដូរជាធម្មតាវិញ តែជៀស វាងការលក់ទំនិញក្លែងក្លាយខុសច្បាប់ ដែលនាំអោយមានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិ បញ្ញារបស់ថៃ។

-ជួបទំនាក់ទំនងជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយ​ការព្រួយបារម្ភរបស់អាជីវករខ្មែរ និងធានាបានការប្រកបអាជីវកម្មធម្មតាឡើងវិញ។

​ក៏ប៉ុន្តែទោះបីមានការអំពាវនាវពីសំណាក់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ឱ្យអាជីវករខ្មែរចូលប្រកបមុខរបរឡើងវិញក៏ដោយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ អាជីវករខ្មែរនៅផ្សាររុងក្លឿត្រូវគេរាយការណ៍ឱ្យដឹងថានៅតែបន្តបិទតូបជាដដែល។ មិនតែប៉ុណ្ណោះសេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថាកាលពីម្សិលមិញតម្រួតថៃការពារនៅផ្សាររុងក្លឿបានណែនាំនិងប្រាប់អាជីវករខ្មែរមួយចំនួនថាតម្រួតថៃប្រចាំផ្សាររុងក្លឿគ្រោងនិងបង្រ្កាបអាជីវករខ្មែរលក់ទំនិញក្លែងម៉ាកខុសច្បាប់យ៉ាងហោចណាស់ក្នុងមួយថ្ងៃបានមួយនាក់ រួមនិវត្ថុតាងទំនិញខុសច្បាប់ទៀតផង ។ការស្វែងរកបង្រ្កាបពីសំណាក់តម្រួតថៃប្រចាំផ្សាររ៉ុង ក្លឿគឺជាគោលការណ៍ថ្នាក់លើ ហើយបង្រ្កាបរហូតដល់២ខែទើបសមត្ថកិច្ចថៃនិងចម្រុះ ក្រុម ហ៊ុន ដែលម្ចាស់កម្មសិទ្ធិ និងចុះអនុវត្តបង្រ្កាបលក្ខណៈទ្រង់ទ្រាយធំតែម្តង។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ មាន ការប៉ះដង្គិចគ្នាមួយរវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃហើយឈានដល់ប្រើអំពើហិង្សាដាក់គ្នា ជុំវិញបញ្ហានៃការចុះបង្រ្កាបទំនិញក្លែងម៉ាកខុសច្បាប់ទន្ទឹមនោះបានធ្វើសមត្ថកិច្ចថៃបានទទួលរងរបួសមួយចំនួននិងរថយន្តថៃ២គ្រឿងរងការខូចខាត ។ក្រោយពីអំពើហិង្សារយចហើយ មានអាជីវករខ្មែរ៣នាក់រងការចាប់ខ្លួនជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ចថៃ ក្នុងនោះអា ជីវករខ្មែរ២នាក់ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣ខែ និងម្នាក់ទៀត ដាក់នៅក្រៅឃុំខ្លួនក្រោមការធានាបង់ប្រាក់៕

image

image

image

image

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print