​​ប្រជាពលរដ្ធនៅក្នុងស្រុកអង្គរបុរីឃាត់ទូកត្រីក្រុមហ៊ុននាង សុវណ្ណារីធ្វើជាចំណាត់ខ្មាំងដើម្បីអោយឈ្មួញវៀតណាមចូលទិញ ស្រូវ

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមហ៊ុននាង សុវណ្ណារីនាំត្រីចូលពីប្រទេសវៀតណាមតាមច្រកទ្វេរភាគីបាក់ដៃស្រុកអង្គរបុរីខេត្តតាកែវត្រូវបានក្រុមប្រជាពលរដ្ឋឃាត់ជាចំណាត់ខ្មាំងជាថ្នូរនិងការអោយក្រុមឈ្មួញវៀតណាមចូលមកទិញស្រូវរបស់ប្រជាពលរដ្ឋខ្មែរ ។

ហេតុការឃាត់ទូកត្រីនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦រហូតដល់ថ្ងៃទី១៥ស្ថិតនៅចំនុចប្រឡាយ០៩ ក្នុងឃុំគោកធ្លកស្រុកអង្គរបុរី ខេត្តតាកែវ។

យោងតាមសម្ដីប្រជាពលរដ្ធបានអោយដឹងថាការឃាត់ទូកដឹកត្រីជាច្រើនគ្រឿងរបស់ក្រុមហ៊ុននាង សុវណ្ណារីនេះគឺផ្ដើមចេញពីអាជ្ញាធរវៀតណាមដែលបិទច្រកទ្វេរភាគីបាក់ដៃមិនអោយក្រុមឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវប្រជាពលរដ្ឋខ្មែរ។

ប្រភពដដែលបានបន្ដទៀតថាពួកគាត់និងធ្វើការឃាត់ទូកត្រីទូកដឹកទំនិញ គ្រប់ប្រភេទតាមច្រកខាងលើលុះត្រាតែអាជ្ញាធរវៀតណាមអនុញ្ញាតិអោយជាជាតិរបស់ខ្លួនចូលមកទិញ ស្រូវប្រជាពលរដ្ឋខ្មែរដូចដើម។​​ ពាក់ពន្ធ័ករណីខាងលើលោកម៉ក់ ជូ មេឃុំគោកធ្លក បានអោយដឹងថាពិតជាមានករណីប្រជាពលរដ្ធខ្មែរបានឃាត់ទូកដឹកត្រីរបស់ក្រុមហ៊ុននាង សុវណ្ណារីពិតមែនព្រោះប្រជាពលរដ្ឋធខ្មែរចង់អោយមានការដោះដូររវាងទំនិញនិងទំនិញសម្រាប់ប្រទេសទាំងពីរ។

លោកមេឃុំបានបន្ដទៀតថាដោយសារភាគីខាងវៀតណាមបានតម្រូវអោយឈ្មួញរបស់ប្រទេសគេចូលមកទិញ ស្រូវប្រជាពលរដ្ឋខ្មែរគឺមានការបង់ពន្ធរហូតដល់ទៅ៤០ភាគរយក្នុង១តោនហើយក្រុមឈ្មួញជនជាតិវៀតណាមថានិងមិនចូលមកទិញ ស្រូវពលរដ្ឋខ្មែរទេព្រោះការទារពន្ធរបស់ប្រទេសគេថ្លៃកប់ពពក។ លោកមេឃុំបានបន្ដទៀតថាអាជ្ញាធរវៀតណាមបានអនុគ្រោះចំពោះពលរដ្ឋ របស់គេដែលបានជួលដីស្រែខ្មែរគឺការដឹកស្រូវចូលមិនតម្រូវអោយបង់ពន្ធនោះទេលោកមេឃុំបានបញ្ជាក់ថាឃុំគោកធ្លករបស់លោកជនជាតិវៀតណាមបានជួលដីសម្រាប់ធ្វើស្រែមានចំនួនជាង៤០០ហិចតា។

ពាក់ពន្ធ័បញ្ហានេះដែរលោកនូ វណ្ណៈប្រធានច្រកទ្វេរភាគីបាក់ដៃ បានអោយដឹងថាប្រជាពលរដ្ឋខ្មែរពិតជាបានឃាត់ទូកដឹកត្រីរបស់ក្រុមហ៊ុននាង សុវណ្ណារីពិតមែនហើយក្រុមហ៊ុននាង សុវណ្ណារីក៏បានធ្វើការប្ដឹងដល់ពលរដ្ឋខ្មែរណាដែលហ៊ានឃាត់ទូកដឹកត្រីរបស់គាត់ព្រោះធ្វើអោយមានការខាតបង់ថវិការជាច្រើនដល់ក្រុមហ៊ុនរបស់គាត់។ពាក់ពន្ធ័បញ្ហានេះដែលលោកស្រីនាង សុវណ្ណារីប្រធានក្រុមហ៊ុនខាងលើបានអោយដឹងថាលោកមិនបានដាក់ពាក្យប្ដឹងទេតែបើស្ថានភាពធ្ងន់ធ្ងរលោកស្រីនិងប្ដឹងបើប្រជាពលរដ្ឋនៅតែបន្ដ។ ចំណែកប្រជាពលរដ្ឋវិញថាពួកគាត់និងធ្វើការឃាត់រាល់ទំនិញដឹកចេញពីប្រទេសវៀតណាមតាមច្រកខាងលើបើគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ពន្ធ័៕

image

image

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print