នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់វ័យ៣០ឆ្នាំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១និង២០ នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លិបមិតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុស ច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង ណារិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន២កញ្ចប់តូច ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នេះ គឺ នៅវេលាម៉ោងកើតហេតុសមត្ថកិច្ចយើងតែងតែចេញល្បាតក្នុងមូលដ្ឋានដូច សព្វដង។​ លុះមកដល់ចំណុចមុខក្លឹបមិតណាយក៏ប្រទះឃើញជនសង្ស័យខាងលើ នេះក៏ហៅឲ្យគាត់ឈប់ហើយធ្វើការឆែកឆេរលើខ្លួនប្រាណរបស់គាត់ក៏ប្រទះឃើញមានថ្នាំញៀនចំនួន២កញ្ចប់លាក់ដាក់ក្នុង កាបូបលុយ។ បន្ទាប់មកសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យនាំមកសួរនាំបន្ថែមនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម

IMG-20150715-WA0037

...

IMG-20150715-WA0031

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print