ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ដថា អាជ្ញាធររាជធានី ភ្នំពេ រួមជាមួយ និងមន្ទីរសង្គមកិច្ច ដោយសហការជាមួយ អង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា និងចាត់វិ ធានការរួមគ្នាមួយ ដើម្បីចុះធ្វើការប្រមូលជនអាណាថា និងអ្នកសុំទាន នៅតាមទីសាធារណៈ ក្នុងរាជធា នីភ្នំពេញឲ្យអស់ នៅពេលខាងមុខនេះ ក្នុងគោលលប់បំបាត់ឲ្យអស់ ជនអាណាថា និងអ្នកសុំទាន ដែល តែងតែបង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈ បាត់សណ្ដាប់ធ្នាប់ និងសោភណ្ឌ័ភាពទីក្រុងកន្លង មក ហេតុដែលនំាឲ្យអាជា្ញធរបានសម្រេចចិត្ដបែបនេះ ព្រោះកន្លងមកមានមតិរិះគុណជាច្រើន រឿងជន អាណាថា និងអ្នកសុំទាន មកពីអាជ្ញាធរមិនយកចិត្ដទុកដាក់ លោកប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ ក្នុងខណៈ ដែលលោកកោះប្រជុំជាមួយ មន្ទីរសង្គមកិច្ច និងអង្គការសង្គមស៊ីវិល ប្រមាណជាង១៧៥អង្គ ការ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នំា ២០១៥ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ក្នុងមួយខែកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការ ក្នុងការប្រមូលជនអាណាថា អ្នកសុំទាន នៅរាជធានីភ្នំពេញបញ្ជូនទៅកាន់បណ្ឌលព្រៃស្ពឺ ។ការប្រមូលជនអាណាថា និងអ្នកសុំទាននេះមិនមែនបញ្ជូនពួកគាត់ទៅដើម្បីធ្វើទណ្ឌកម្មនោះទេ គឺយើងនាំពួក គាត់ទៅបណ្តុះបណ្តាលវិជ្ជាជីវនិងព្យាបាលជម្ងឺផងដែរ បើពួកគាត់មានសតិមិនល្អនោះ ។ លោកបន្តថា៖ ការជជែក ពិភាក្សាគ្នានេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនអាណាថា និងអ្នកសុំទាននៅក្នុងរាជធានីភ្នំពេញ ។ កន្លងមកនេះសាលារាជធានីភ្នំពេញ បានប្រជុំ និងធ្វើការពិភាក្សាជាច្រើនជាមួយ អង្គការសង្គមស៊ីវិលរហូតបានចុះ MOUជាមួយគ្នាផងដែរ ក្នុងការសហការរួមដៃគ្នាជួយដល់ប្រជាពលរដ្ឋក្រីក្រដែលជួបបញ្ហាផ្សេងៗ។ លោកចង់អោយសង្គមស៊ីវិលទាំងជាតិ អន្តរជាតិរួមគ្នាធ្វើ បញ្ចេញសកម្មភាពរបស់ខ្លួន កុំរួមគ្នាថា លោកចង់អោយមណ្ឌលព្រៃស្ពឺជាកន្លែងផ្សាភ្ជាប់រវាងសាលារាជធានីភ្នំពេញនិងសង្គមស៊ីវិលទាំងអស់ដើម្បីជួយពួកគាត់។ លោកមិនចង់អោយក្មេងអាណាថា ឈរនៅតាមដងផ្លូវទៀតទេ។
លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មកដល់ពេលនេះ ជនអាណាថាដែលរស់នៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញមានចំនួន១៣៣នាក់ ដែលចំនួននេះត្រូវបានអាជ្ញាធរខណ្ឌចំការមន ដូនពេញនិងខណ្ឌ៧មករាប្រមូលបញ្ជូនមកអោយមជ្ឈមណ្ឌលសង្គមកិច្ច រាជធានីភ្នំពេញធ្វើការគ្រប់គ្រង។ លោកបញ្ជាក់ថា៖ មុននេះចំនួនជនអាណាថាមានចំនួនសរុប២៤០នាក់ តែក្រោយពីមានអង្គការក្រៅរដ្ឋបាលមួយចំនួនសុំយកទៅចិញ្ចើមនោះ ទើបចំនួននេះបានថយចុះមកត្រឹម១៣៣នាក់នេះ។ លោកបន្តថា មជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញកន្លងមកនេះត្រូវបានសង្គមស៊ីវិលមួយចំនួនបានធ្វើការចោទប្រកាន់ថា បានរំលោភ សិទ្ធិមនុស្សទៅលើជនអាណាថាទាំងនោះ លោកចង់អោយសង្គមស៊ីវិលទាំងនោះណែនាំ ថាអ្វីដែលហៅថាការរំ លោភសិទ្ធិមនុស្សនោះ ដោយកន្លងមកនេះអាជ្ញាធ ររាជធានីភ្នំពេញក៏ដូចជាមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញពិតជាបានជួយទៅលើជនអាណាថាច្រើនណាស់ រួមទាំងការព្យាបាលជម្ងឺ និងការបណ្តុះបណ្តាលវិជ្ជាជីវជាដើម ។ ដោយឡែកសម្រាប់សង្គមស៊ីវិលមួយចំនួនដែលបានចូលរួមក្នុងពិធីនោះ ក៏បានសម្តែងការសាទរចំពោះជំហររបស់សាលារាជធានភ្នំពេញផងដែរ ដោយមិនចង់អោយក្មេងអាណាថា ឈរសុំទាននៅតាមដងផ្លូវទៀតនោះទេ៕ ដោយ៖ សំរិត
ចៅហ្វាយក្រុងភ្នំពេញ ប្ដេជ្ញាប្រមូលជនអាណាថា និងអ្នកសុំទាននៅតាមទីសាធារណៈយកទៅដាក់មណ្ឌលកែប្រែ ឲ្យអស់
...