លោកគ្រូ​អ្នកគ្រូ​វិ​ទ្យា័​យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​មានការ​ត្អូញត្អែរ​រឿង​មិន​បាន​ធ្វើ​អនុរក្ស​ប្រឡង​ថ្នាក់​ទី​១២

ចែករំលែក៖

​ខេត្តស្វាយរៀង​ ៖​ លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​កម្រិត​មធ្យមសិក្សា​ទុ​តិ្ត​យ​ភូមិ​ មានការ​ត្អូញត្អែរ​ ចំពោះ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ចាត់តាំង​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​ជា​អនុរក្ស​ក្នុង​ការ​ប្រឡង​ថ្នាក់​ទី​១២​ នា​ពេល​ខាង​មុខ​ ។​ ​បើ​តាម​សម្តី​របស់​លោកគ្រូ​បង្រៀន​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​នៅ​វិទ្យាល័យ​ស្វាយ​ជ្រំ​របស់​គាត់​មាន​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​កម្រិត​មធ្យមសិក្សា​ទុត្តិយភូមិ​សរុប​ចំនួន​ ៤៩​ នាក់​ ។​ ប្រភព​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ​មុនៗ​ ដែល​ក្រសួង​តម្រូវ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ឆ្លង​ទៅ​ធ្វើ​អនុរក្ស​នៅ​តាម​មណ្ឌល​ខេត្ត​ផ្សេងៗ​ គឺ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​បាន​ធ្វើ​អនុរក្ស​គ្រប់ៗ​គ្នា​ ។​ ប៉ុន្តែ​ពេល​ខាង​ក្រសួង​ដូរ​ផែនការ​មិន​ឱ្យ​គ្រូ​ចេញ​ក្រៅ​ខេត្ត​ ដោយ​គ្រូបង្រៀន​ខេត្ត​ណា​ត្រូវធ្វើ​អនុរក្ស​ក្នុង​ខេត្ត​នោះ​ ស្រាប់តែ​មាន​គ្រូ​មួយ​ចំនួន​បាន​ធ្វើ​ រីឯ​គ្រូ​មួយ​ចំនួន​មិន​បាន​ធ្វើ​ជា​អនុរក្ស​ទៅ​វិញ​ ។​ ​ជាក់ស្តែង​ដូច​ជា​គ្រូ​នៅ​ក្នុង​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​ ដែល​បង្រៀន​នៅ​មធ្យមសិក្សា​ទុត្តិយភូមិ​មាន​ចំនួន​ ៤២​ នាក់​ បាន​ធ្វើ​អនុរក្ស​ និង​នៅ​សល់​ចំនួន​ ០៧​នាក់​ ក្នុង​នោះ​លោកគ្រូ​បង្រៀន​តាម​ថ្នាក់​មាន​ចំនួន​៤​នាក់​ និង​ ៣​ នាក់​ទៀត​គឺ​នៅ​ទីចាត់ការ​ ។​ លោកគ្រូ​បានឱ្យ​ដឹង​ទៀត​ថា​ កាលពី​ឆ្នាំ​មុន​ លោកគ្រូ​បាន​ធ្វើ​អនុរក្ស​ម្តង​គឺ​នៅ​ពេល​ប្រឡង​លើក​ទី​២​ ដោយ​ការ​ប្រឡង​លើក​ទី​មួយ​ លោកគ្រូ​មិន​ត្រូវ​បាន​ខាង​មន្ទីរ​ជ្រើសរើស​នោះ​ឡើយ​ ហើយ​ក៏​មិនដឹង​ថា​ បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ដែរ​ ។​ ​នាយក​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​ឈ្មោះ​ ហាំ​ សុខា​ បាន​បំភ្លឺ​ថា​ មូលហេតុ​ក្នុង​ការ​ជ្រើសរើស​អនុរក្ស​នេះ​ ខាង​វិទ្យាល័យ​ស្វាយ​ជ្រំ​របស់​លោកគ្រូ​ពិតជា​មាន​សល់​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​ពិតប្រាកដ​មែន​ ហើយ​មិន​ថា​ តែ​ខាង​សាលា​លោកគ្រូ​ទេ​ ខាង​វិទ្យាល័យ​ផ្សេង​ទៀត​ក៏​មានការ​សល់​ដូរ​គ្នា​នេះ​ដែរ​ ព្រោះថា​ក្នុង​ការ​ជ្រើសរើស​នេះ​ខាង​មន្ទីរ​ជា​អ្នក​កំណត់​ចំនួន​លោកគ្រូ​អ្នកគ្រូ​ដែល​ត្រូវ​ទៅ​ធ្វើ​ជា​ អនុរក្ស​ ដូចនេះ​ខាង​សាលា​ក៏​ត្រូវ​ជ្រើសរើស​គ្រូ​ទៅ​តាម​ចំនួន​កំណត់​របស់​មន្ទីរ​ ដោយ​ឈរ​លើ​គោលការណ៍​ថា​ លោកគ្រូ​អ្នកគ្រូ​ណា​មាន​ភាព​សកម្ម​ក្នុង​ការងារ​ជាងគេ​ ។​ ​ប្រភព​បន្ត​ថា​ វិទ្យាល័យ​ក៏​បាន​ធ្វើការ​ប្រជុំ​ប្រាប់​ទៅ​លោកគ្រូ​អ្នកគ្រូ​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​វិញ​ថា​ គាត់​ និង​ប៉ះប៉ូវ​វិញ​ដោយ​និង​សុំ​ខាង​មន្ទីរ​អប់រំ​ខេត្តស្វាយរៀង​ឱ្យ​បញ្ចូល​ល​ឈ្មោះ​លោកគ្រូ​អ្នកគ្រូ​ដែល​នៅ​សល់​ ទៅ​ក្នុង​បញ្ជី​អនុរក្ស​ប្រលង​ថ្នាក់​ទី​៩​ជំនួស​វិញ​ ។​ ​ពាក់​ព​ន្ធ័​និង​ករណី​នេះ​ដែរ​លោកគ្រូ​ សាន់​ នាង​ ប្រធាន​ការិយាល័យ​មធ្យម​ នៃ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្តស្វាយរៀង​ ក៏​បាន​បកស្រាយ​មិន​ខុស​ពី​ខាង​លោកនាយក​ដែល​ថា​ខាង​មន្ទីរ​ពិតជា​បាន​កំណត់​ចំនួន​គ្រូ​ក្នុង​ការ​ធ្វើ​ជា​អនុរក្ស​ក្នុង​ការ​ប្រលង​ថ្នាក់​ជាតិ​ ថ្នាក់​ទី​១២​ ឆ្នាំ​២០១៤.២០១៥​ ពិតប្រាកដ​មែន​ ដោយ​ការ​ជ្រើសរើស​នេះ​គឺ​អាស្រ័យ​ទៅ​ហ្នឹង​ចំនួន​សិស្ស​ថ្នាក់​ទី​១២​នៅ​តាម​សាលា​ដែល​ត្រូវ​មក​ប្រលង​ ហើយ​ខាង​មន្ទីរ​គឺ​ត្រូវ​ជ្រើសរើស​ចំនួន​គ្រូ​ទៅ​តាម​នោះ​ ។​ ​លោកគ្រូ​ សាន់​ នាង​ បន្ត​ថា​ជាក់ស្តែង​នៅ​ក្នុង​ខេត្តស្វាយរៀង​ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រលង​នៅ​ក្នុងឆ្នាំនេះ​មាន​ចំនួន​ ៣១៧៧​នាក់​ ក្នុង​នោះ​ស្រី​ ១២៩៣​ នាក់​ មាន​មណ្ឌល​ប្រលង​ ៦​មណ្ឌល​គឺ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងត្បូង​ វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង​ វិទ្យាល័យ​ហ៊ុន​សែន​ចេក​ បឋម​សិក្សា​២​ធ្នូ​ បឋម​សិក្សា​សាមគ្គី​ និង​បឋម​សិក្សា​ព្រះ​សីហ​នុ​ ហើយ​តម្រូវការ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​ជា​អនុរក្ស​នៅ​ក្នុងឆ្នាំនេះ​មាន​ប្រហែល​ជាង​ ៥០០​នាក់​ ទាំង​គណៈកម្មការ​សំ​ណេ​រ​ និង​គណៈកម្មការ​កំណែ​ ៕​ យឹ​ម​ សុ​ថា​ន​

svr-33

...

?????????????
?????????????
?????????????
?????????????

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print