រថយន្តហ្វ័ររេនន័រដាច់កាឡេកង់មុខដោយសារក្រុមហ៊ុនឯកជនជួសជុលផ្លូវមិនល្អ

ចែករំលែក៖

ភ្នំពេញ៖ រថ​យ​ន្តម៉ាកហ្វរេនន័រពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N 0900មួយគ្រឿង ជ​ន​ជា​តិ​ចិនជិះគ្នាចំនួន​៥​នា​ក់​ ​បាន​ដាច់​កា​ឡេកង់មុខ​ខាង​ស្តាំ ​អូ​សប្រមាណ១៥ម៉ែត្រ​ទើបអស់​ល្បឿនទៅមុខលែងរួច​ ដោយសាតែធា្លក់ដង្ហុក ខ​ណៈ​ផ្លូវកំពុងជួសជុលលប់ដីមិនស្អាត។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី១៦ ខែ កុម្ភៈ២០១៦នៅចំណុច​ស្តុប​២០​០៤ លើកំណាាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុង​ភូមិ​តាងួ​ន​ សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ​ប៉ុន្តែសំណាងល្អពុំមានអ្នករងរបួសទេ ។

​​ប្រភពមន្ត្រីនគរ​បាលចរាចរណ៍ដែលប្រចាំការគោលដៅ(ស្តុប២០០៤)​​ឲ្យដឹងថា នៅចំណុចស្តុប២០០៤នេះ មានក្រុមហ៊ុនឯកជនមួយបាន​ជីកដីកាយដាក់លូរួច​ហើ​យបាន​លុប​ដីវិ​ញ​ជិតមួយខែមកហើយ ប៉ុន្តែលុបមិនបានរាបស្មើដូចដើមទេធ្វើឲ្យផ្លូវទាបខ្ពស់ ។ កន្លងមកមានរថយន្តនិង​ម៉ូតូជាច្រើនគ្រឿងបើកបរមិ​ន​មើ​លផ្លូវនេះជាក់លាក់ប​ណ្តាលឲ្យ​ធ្លាក់ជង្ហុ​ក ដួលជាញឹកញាប់ ណាស់។ ករណីបែបនេះអាជ្ញាធរមូលដ្ឋានធា្លប់​បាន​ ​ប្រាប់ទៅខាងក្រុមហ៊ុនមួយនេះ​ឲ្យមកពង្ក្រាបថ្នល់​ចំណុ​ច​ ខាងលើបានឲ្យរាបស្មើផងដែរ តែ​មិ​នឃើញ​មកជួសជុល​ទេ ទុកឲ្យអ្នកដំណើរគ្រោះថ្នាក់ញឹកញាប់ណាស់ ​ ។

​​ប្រភពដដែលបានឲ្យដឹងទៀតថា ជាក់ស្តែងដូចករណីខាងលើ ក្រុមបរទេសជនជាតិចិនទាំង៥នាក់នោះជួបគ្រោះថ្នាក់បែបនេះ ធ្វើឲ្យពួកគេហួសចិត្ត បាន​នាំគ្នាចុះចេញពីលើរថយន្ត​ដើរ​ទៅបាត់អស់ បន្សល់ទុក​​រថយន្ត​នៅ​កន្លែងកើតហេតុ ឲ្យសមត្ថកិច្ច​​រករថយន្តស្ទួច​​​ មកស្ទូចយករថយន្តមួយគ្រឿងនេះទៅដាក់នៅអែប ផ្លូវ កុំឲ្យកកស្ទះចរាចរណ៍។

​ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែនដីមេត្តាចុះទៅពិនិត្យមើលការដ្ឋានជួស ជុលផ្លូវខាងលើនេះផង បើពុំដូច្នោះទេមានអ្នកធ្វើដំណើរឆ្លងកាត់មានគ្រោះថ្នាក់ជាបន្តបន្ទាប់​មិនខាន ជាពិសេសគឺធ្វើដំណើរនៅពេលយប់តែម្តង ៕

image

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print