New York Times: លោកត្រាំ កំពុងតែស្វែងរកវិធីសាស្ត្រវាយប្រហារអុីរ៉ង់

ចែករំលែក៖

នៅពេលនេះ​ទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ ត្រាំ​បាន ព្យាយាមទប់ស្កាត់លោកត្រាំចេញបញ្ជាវាយប្រហារអុីរ៉ង់ ក្នុងរយៈចុងក្រោយនៃការកាន់អំណាច​។
សារព័ត៌មាន New york times​បានផ្សាយថា នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីត្រាំ​បានសួរក្រុមប្រឹក្សា ស្តីពីយុទ្ធសាស្ត្រវាយប្រហារអុីរ៉ង់ ។ លោកត្រាំ​ចង់វាយប្រហារអុីរ់ង់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ មុនពេល​លោកចេញពីតំណែង ។ កិច្ចប្រជុំរបស់លោកត្រាំ កើតឡើងក្រោយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​បានរកឃើញថា​អុីរ៉ង់​បានរក្សាទុកសារធាតុអាចផលិតបានគ្រាប់បែកបរមាណូ​។ ហេតុផលទាំងនោះអាចជំរុញឲ្យលោកត្រាំ វាយប្រហារ​ដើម្បីរក្សាអំណាច។
ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ ត្រាំ បានព្យាយាមទប់ស្កាត់ប្រធានាធិបតីវាយប្រហារអុីរ៉ង់។ ក្នុងកិច្ចប្រជុំនោះ មានមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលរបស់លោកត្រាំ មានដូចជាអនុប្រធានាធិបតី Mike Pence រដ្ឋមន្ត្រីការបរទេស Mike Pompeo រដ្ឋមន្ត្រីការពារជាតិថ្មី Christopher Miller អគ្គមេបញ្ជាការកងទ័ពចម្រុះអាមេរិក​លោក​ Mark Milley។
តាមសារព័ត៌មានញូវយ៉កថាមស៍ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិបានព្យាយាមពន្យល់ពីការប្រឈមមុខដែលអាមេរិកប្រើប្រាស់កម្លាំងយោធា វាយប្រហារអុីរ៉ង់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print