បុរសម្នាក់ខឹងសុំលុយម្តាយចំនួន ២០០០រៀលមិនបានរត់ទៅចង.ក សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀលមិនបានខឹងណាស់រត់ទៅចង.ក សម្លាប់ខ្លួនទាំងកណ្តាលយប់ លុះព្រឹកឡើងទើបគេប្រទះឃើញ។

ហេតុការណ៍ប្រទះឃើញសពបុរសចង.ក សម្លាប់ខ្លួននេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ញាន ដា ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅក្នុងភូមិកើតហេតុ។

តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៧ ខែវិថ្ឋិកា ឆ្នាំ២០២០ ជនរងគ្រោះបានសុំលុយគាត់ជាម្តាយចំនួន២០០០រៀល តែគាត់មិនព្រមឱ្យ ទើបជនរងគ្រោះរត់ទៅចង់កនៅលើដើមពោធិ៍ទាំងកណ្តាលយប់ដោយមិនមាននរណាម្នាក់ដឹងនោះទេ។

លើសពីនេះទៀត ម្តាយជនរងគ្រោះបានបញ្ជាក់ទៀតថា នៅយប់កើតហេតុ ជនរងគ្រោះក្រោយពីសុំលុយគាត់មិនបានក៏បាត់ខ្លួនទៅ ទោះបីរូបគាត់ខំប្រឹងស្វែងរកក៏រកមិនឃើញដែរ តែនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិថ្ឆិកា ឆ្នាំ២០២០ ក៏បង្កភាពភ្ញាក់ផ្អើល ដោយមានអ្នកទៅស្ទួចត្រីនៅកន្លែងកើតហេតុបានប្រទះឃើញសពជនរងគ្រោះ រហូតដឹងឮដល់រូបគាត់ជាម្តាយសព រួមទាំងកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យមើលផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមនឹងកម្លាំងសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យបានចុះមកដល់ទីតាំង និងត្រួតពិនិត្យសពដើម្បីប្រគល់សពឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print