ថៃ៖ អំពើហិង្សាកើនឡើង​ដោយសារតែ​ឥទ្ធិពលនៃជំងឺកូវីដ​-១៩

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិនៅទូទាំងប្រទេស ដោយមូលនិធិសុខភាពថៃ (Thai Health) បានបង្ហាញឲ្យឃើញ​ថា ប្រាក់ចំណូលប្រចាំថ្ងៃបានធ្លាក់ចុះ​ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ​-១៩​។ ជាមួយគ្នានោះចំនួនស្រាបៀរលក់នៅលើទីផ្សារកើនឡើងក្នុងពេល ដាក់ប្រទេសក្នុងគ្រាអាសន្ន គម្លាតសង្គមជាហេតុធ្វើឲ្យអំពើហិង្សាកើនឡើងខ្ពស់។
តាមលទ្ធផលស្ទង់មតិ​​របស់ Thai Health ​ដែលបានប្រកាសនៅថ្ងៃទី​១៩ខែវិច្ឆិកា​​បង្ហាញឲ្យឃើញថា អំពើហិង្សាកើនឡើងដល់ទៅ​៦៦ភាគរយ ​ចាប់តាំងពីខែមីនា​ឆ្នាំ​២០២០ មកទល់ពេលនេះ​ ។ ក្នុងពេលជាមួយគ្នានោះដែរ​តំបន់ភាគខាងត្បូងថៃ ដែលជាតំបន់មានចំនួនអំពើហិង្សា​កើនឡើងដល់ទៅ៤៨ភាគរយ និងនៅទីក្រុងបាងកកមាន​២៦ភាគរយ។
តាមរបាយការណ៍​របស់​Thai Health មូលហេតុដែលបណ្តាលឲ្យមានអំពើហិង្សា​ក្នុងគ្រួសារកើនឡើង ដោយសារតែ​ ប្រាក់ចំណូលក្នុងគ្រួសារធ្លាក់ចុះ​ ​ភាពអត់ការងារធ្វើកើនឡើង…ដោយសារតែកូវីដ​-១៩។ ជាមួយគ្នានេះដែរ ​ចំនួនស្រាបៀរលក់កើនឡើងវិញ ជាហេតុធ្វើឲ្យអំពើហិង្សាក្នុងគ្រួសារកើនឡើង​ដែរ។
ក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខ បានប្រកាសឲ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំកន្លងមក​ គឺក្នុងមួយឆ្នាំ​ៗមានអំពើហិង្សាក្នុងគ្រួសា​រ១៤០០ករណី ជាមធ្យមមាន ៤ករណីក្នុងមួយថ្ងៃ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print