ប្រទេសថៃ៖យោងតាមប្រភពព័ត៌មានពីកាសែតក្នុងស្រុកថៃឱ្យដឹងថាយ៉ាងហោចណាស់យោធាថៃ រកឃើញពលករខ្មែរចំនួន៧០នាក់ក្នុងចំណោមពលករចំនួន១១៧នាក់ដែលបានស្នាក់នៅធ្វើការងារសំណង់ក្នុងស្រុក ប៉ាក់ធីវ ខេត្តឈុំផន ប្រទេសថៃ ត្រូវបានយោធាថៃចាប់ឃាត់ ខ្លួនពីបទចូលទៅរស់ នៅធ្វើការងារកម្មករ នៅប្រទេស ថៃខុសច្បាប់ ខណៈដែលយោធាថៃ ចុះត្រួតពិនិត្យកន្លែងស្នាក់ នៅបោះ តង់របស់កម្មករ ក្នុងចំការដូងប្រេងមួយកន្លែង ក្បែរការ ដ្ឋានសំណង់នៅស្រុកប៉ាក់ធីវកាលពីល្ងាចថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦។
បើតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថាពលករខ្មែរប្រុសស្រី៧០នាក់នោះសមត្ថកិច្ចថៃគ្រោងនិងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញនៅពេលឆាប់ខាងមុខនេះ បន្ទាប់ពីសមត្ថកិច្ចថៃធ្វើការសាកសួរពលករទាំងនោះតាមនីតិវិធីរួចហើយនោះ។
យោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់កម្មករខ្មែរនៅស្រុកប៉ាក់ធីវ គេពិនិត្យ រក ឃើញកម្មករខ្មែរសរុប១១៧នាក់ក្នុងនោះកម្មករ៧០នាក់មានស្រី២៦នាក់គ្មានលិខិតស្នាមអនុញ្ញាតច្បាប់កម្មករ៤៧នាក់ទៀតគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។កម្មករទាំងនោះធ្វើការងារសំណង់នៅអាគារគ្រឹះស្ថានក្រសួងសិក្សាធិការរបស់ថៃក្នុងស្រុកប៉ាក់ធីវ។
កាសែតថៃបានដកស្រង់សំដី លោកថៈនុន ផាន់ភីផាស់ អភិបាលស្រុកប៉ាក់ធីវ
ក្នុងខេត្តឈុំផន ឱ្យដឹងថាយោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់កម្មករខ្មែរខាងលើអនុ វត្តតាមបញ្ជាផ្ទាល់របស់លោកក្រោយពីទទួលព័ត៌មានថានៅការដ្ឋានសាងសង់នោះមានការផ្លាស់ប្តូរកម្មករជាញឹកញាប់។មិនតែប៉ុណ្ណោះម្ចាស់ក្រុមហ៊ុនដែលជាអ្នកម៉ៅការសំណង់ ខាងលើក៏អាចប្រឈមទៅនឹងផ្លូវច្បាប់ផងដែរពាក់ព័ន្ធនិងទទួលយកកម្មករខុសច្បាប់មកធ្វើការងារ៕សំវិច្ឆិកា