​ហ្វេ​ស​ប៊ុ​ក​រិះគន់​សាលា​ IIC​ ផ្ដល់​សញ្ញា​ប​ត្រ​បណ្ឌិត​កិត្ដិយស​ជូន​ឧកញ៉ា​ ទ្រី​ ភាព​

ចែករំលែក៖

 

​ភ្នំពេញ​ ៖​ អាច​ចាត់​ទុក​ថា​ជា​ព្រឹត្ដិ​ ការណ៍​សំខាន់​ប្រចាំ​ស​ប្ដា​ហ៍​នៅ​លើ​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ផ្ដោត​ ការ​ចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​ស្ដី​ពី​ ការ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ របស់​ឧកញ៉ា​ ទ្រី​ ភាព​ ពី​សាកលវិទ្យាល័យ​ អាយ​អាយ​ស៊ី​នៃ​បច្ចេកវិទ្យា​ នៅ​គ្រា​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ លើសលប់​យល់​ថា​ លោក​ឧកញ៉ា​ទ្រី​ ភាព​ ជា​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ដ៏​ល្បីល្បាញ​ នៅ​ក្នុង​ប្រទេស​ ។​
​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ បាន​រិះគន់​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​ដែល​បាន​វាយតម្លៃ​ប្រគល់​សញ្ញា​ ប​ត្រ​បណ្ឌិត​កិត្ដិយស​ជូន​ឧកញ៉ា​ ទ្រី​ ភាព​។​ កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​បាន​ បង្កើត​គណៈកម្មការ​វាយតម្លៃ​ផ្ដល់​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ជូន​ឧកញ៉ា​ ទ្រី​ ភាព​ ។​ បណ្ឌិត​ជា​ច្រើន​រូប​រួម​ទាំង​តំណាង​មក​ពី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ជួបជុំ​ គ្នា​ពិនិត្យ​លក្ខណៈសម្បត្ដិ​ដើម្បី​ប្រគល់​ សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​សេដ្ឋ​ កិច្ច​ជូន​ឧកញ៉ា​ ទ្រី​ ភាព​ ។​ ក្រុម​បណ្ឌិត​នៃ​ សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​រក​ឃើញ​ថា​ ឧកញ៉ា​ទ្រី​ ភាព​ បាន​ខិតខំ​ស្រាវជ្រាវ​ និង​ចងក្រង​សៀវភៅ​២​ក្បាល​ដែល​មួយ​ក្បាលមាន​ចំណងជើង​ថា​“​ដំណើរ​ឆ្ពោះទៅ​ រក​ភាព​ជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច​”​ និង​មួយ​ក្បាល​ទៀត​“​ក្រ​អាច​មាន​”​ ។​ ក្រុម​ បណ្ឌិត​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​ បាន​ពិនិត្យ​ឃើញ​ថា​ ឧកញ៉ា​ ទ្រី​ ភាព​ កសាង​ភាព​មានបាន​ពី​បាតដៃ​ទទេ​ដូច​ ពលរដ្ឋ​ដទៃ​ទៀត​ដែរ​ ។​ ឧកញ៉ា​ទ្រី​ ភាព​ មាន​អតីតភាព​ជា​កូន​កសិករ​ជា​អ្នក​ ឡើងត្នោត​រស់នៅ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ហើយ​ក៏​មិន​បាន​ទទួល​ការ​ អប់រំ​ជ្រៅជ្រះ​នោះ​ដែរ​ ។​ នេះ​បើ​តាម​ការ​ បញ្ជាក់​ពី​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ របស់​លោក​ឧកញ៉ា​ ។​
​នៅ​ក្នុង​ការ​វាយតម្លៃ​របស់​ក្រុម​ បណ្ឌិត​នៃ​សាកលវិទ្យាល័យ​អាយ​អាយ​ ស៊ី​បាន​សរសេរ​ថា​ ឧកញ៉ា​ ទ្រី​ ភាព​ ធ្លាប់​ មាន​ជីវភាព​យ៉ាប់យ៉ឺន​ខ្លាំង​រហូត​ពេល​ខ្លះ​ ដាច់​បាយ​ក៏​មាន​ កាលពី​អំឡុង​ឆ្នាំ​២០០០​។​ ប៉ុន្ដែ​ជីវិត​របស់​លោក​ឧកញ៉ា​បាន​ប្រែ​ ក្លាយជា​ធូរធារ​និង​រីក​ចម្រើន​ជា​បន្ដ​ បន្ទាប់​រហូត​ក្លាយជា​សេដ្ឋី​នៅ​ក្នុង​ដំណាក់​ កាល​ចុង​ក្រោយ​នេះ​ ។​ ជីវិត​របស់​ឧកញ៉ា​ ទ្រី​ ភាព​ បាន​រីក​ចម្រើន​ខ្លាំង​បន្ទាប់​ពី​ ទទួល​បាន​សិទ្ធិ​ក្នុង​ស្ដារ​បាត​អាង​វា​រី​អគ្គិសនី​អា​តៃ​ក្នុង​ខេត្ដពោធិ៍សាត់​ដែល​នៅ​ ទីនោះ​គេ​ដឹង​ថា​ ជា​ប្រភព​ឈើ​ដ៏​ច្រើន​ សន្ធឹកសន្ធាប់​ ។​
​បន្ទាប់​មក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​ពង្រីក​ ខ្លួន​ក្នុង​ការ​រកស៊ី​កាប់​ឈើ​នៅ​តាម​បណ្ដា​ ខេត្ដ​ដទៃ​ទៀត​ដូច​ជា​នៅ​ខេត្ដរតនគិរី​,​ ព្រះ​វិហារ​,​ មណ្ឌលគិរី​…​ក្រោម​រូបភាព​ ដី​សម្បទាន​សេដ្ឋកិច្ច​ ។​
​សម្រាប់​ប្រជាជន​កម្ពុជា​ដឹង​ថា​ ជីវិត​ របស់​ឧកញ៉ា​ដ៏​ល្បីល្បាញ​ម្នាក់​នេះ​បាន​រីក​ ចម្រើន​រហូត​ក្លាយជា​សេដ្ឋី​មាន​ប្រាក់​ រាប់រយ​លាន​ដុល្លារ​គឺ​ពឹងផ្អែក​ទាំងស្រុង​ ទៅ​លើ​ជំនួញ​ព្រៃឈើ​ ។​ ព្រៃឈើ​ដែល​ជា​ ចំណែក​ភាគ​ផល​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់នោះ​វា​ស្ទើរ​ក្លាយជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ សម្រាប់​ប្រយោជន៍​របស់​ឧកញ៉ា​ទ្រី​ ភាព​។​
​ការ​ផ្ដល់​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ នេះ​នាំ​ឱ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជា​ ពលរដ្ឋ​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ ប៊ុ​ក​ ។​ អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​ សរសេរ​ថា​ “​ចូលរួម​អបអរសាទរ​បណ្ឌិត​ បំផ្លាញ​ព្រៃឈើ​ជា​ធនធាន​កម្ពុជា​ហើយ​ កូន​ខ្មែរ​ទាំងអស់​ចាំ​ថា​ សាកលវិទ្យាល័យ​ IIC​ក៏​បាន​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ​ដែល​ជា​សម្បត្ដិ​ដ៏​មាន​តម្លៃ​ របស់​ខ្មែរ​ដែរ​ ។​ ខ្ញុំ​នឹង​ប្រាប់​បងប្អូន​ កូន​ ក្មួយ​ និង​សាច់ញាតិ​៧​សន្ដាន​របស់ខ្ញុំ​មិន​ ឱ្យ​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​IIC​ នេះ​ដាច់ខាត​”​ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ទៀត​បាន​ លើក​ឡើង​ថា​ “​មិន​គួរ​សោះ​ដែល​លើក​ តម្កើង​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ ស្ទើរតែ​អស់​ព្រៃឈើ​នៅ​ក្នុងស្រុក​ខ្មែរ​ទៅ​ហើយ​នោះ​មិន​ថា​ តែព្រៃ​ឈើ​នៅ​ខាង​ ស្រុក​ខ្ញុំ​ទេ​ គឺ​វាល​ដោយសារ​ស្នាដៃ​គាត់​ និង​គូកន​កូនចៅ​គាត់​សឹង​រលីង​ហើយ​ នៅ​មាន​មុខជា​បណ្ឌិត​ទៀត​ហ្ន៎​”​ ។​ អ្នកខ្លះ​ បាន​លើក​ឡើង​បែប​បញ្ឆិតបញ្ឆៀង​ថា​ ចង់​ប្ដូរ​អាជីព​ទៅ​កាប់​ឈើ​ថែម​ទៀត​ផង​ ដើម្បី​បាន​បណ្ឌិត​ហ្នឹង​គេ​ “​ហា៎ស​ ហា៎ស​ ហា៎ស​…​បណ្ឌិត​។​ ស្អែក​ចង់​ដូរ​អាជីព​អ្នក​ កាប់​ឈើ​បំផ្លាញ​ជាតិ​នឹង​គេ​ដែរ​ហើយ​ ក្រែង​ឡើង​បណ្ឌិត​ហ្នឹង​គេ​ ។​ ចាំ​ឈ្មោះ​ សាកលវិទ្យាល័យ​នេះ​ទុក​សម្រាប់​កូន​ ចៅ​យើង​”​ ។​
​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​បាន​និយាយ​ ដោយ​បង្ហាញ​ភាព​សោកស្ដាយ​របស់​ខ្លួន​ថា​ “​ភាព​ពិតជា​ការ​បន្លំ​ភ្នែក​,​ ឡប់ឡែ​ ឬ​ ជា​ការ​ភូត​កុហក​មហាជន​ដើម្បី​ឱ្យ​ ទ្រី​ ភាព​ រស់នៅ​សាង​អំពើ​បំផ្លាញ​ជាតិ​បន្ដ​ ទៀត​ ។​ ទ្រី​ ភាព​ ជាប់​ឈ្មោះ​ជា​អ្នក​បំផ្លាញ​ ព្រៃឈើ​ខ្មែរ​ធ្វើ​មានបាន​និង​ការ​លើក​ តម្កើង​ ទ្រី​ ភាព​ ជាទី​ប្រឹក្សា​និង​ទទួល​ បាន​សញ្ញាបត្រ​កិត្ដិយស​ក៏​ព្រោះតែ​ចង់​បញ្ជាក់​ថា​ ទ្រី​ ភាព​ ជា​មនុស្ស​ដែល​បាន​ កសាង​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​”​ ។​
​មិនមែន​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ នោះ​ទេ​ដែល​និយាយ​អំពី​បញ្ហា​ខាងលើ​ នេះ​ ។​ អ្នក​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ ដែរ​ថា​ “​ស្អែក​ខ្ញុំ​ទៅ​កាប់​ឈើ​នឹង​គេ​ហើយ​ ក្រែង​បាន​ក្លាយជា​បណ្ឌិត​ដូច​ឧកញ៉ា​ ទ្រី​ ភាព​ដែរ​”​ ។​ ម្នាក់​ទៀត​សរសេរ​ថា​ បើ​ រកស៊ី​បាន​លុយ​លឿន​យ៉ាងនេះ​ស័ក្ដិសម​ បាន​បណ្ឌិត​សេដ្ឋកិច្ច​ត្រឹមត្រូវ​ព្រោះ​ លោក​មហាបណ្ឌិត​ទាំង​១៥​រូប​មិន​ទាន់​ មាន​អ្នក​ណា​អាច​រកស៊ី​លឿន​ដូច​លោក​ បណ្ឌិត​ទ្រី​ ភាព​ ទេ​ ។​ ដូច្នេះ​គួរតែ​លើក​ តម្កើង​លោក​បណ្ឌិត​ ទ្រី​ ភាព​ ។​
​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ទៀត​បាន​ សរសេរ​ថា​ “​អបអរសាទរ​បណ្ឌិត​ថ្មី​!​ បើ​ និយាយ​ពី​បណ្ឌិត​នៅ​អា​មេ​រិ​ក​ប្រៀប​នៅ​ ស្រុក​ខ្មែរ​ប្រហែល​ខុស​គ្នា​ដាច់​ហើយ​!​ ស្រុក​ខ្មែរ​បណ្ឌិត​រាប់​ភ្លេច​ បើ​និយាយ​ពី​ សម្បត្ដិ​ធម្មជាតិ​វិញ​ច្រើន​ណាស់​ មិនដឹង​ ជា​លោក​ លោកស្រី​បណ្ឌិត​គាត់​មាន​ គំនិត​កែ​ច្នៃ​ដូច​អា​មេ​រិ​ក​ឬ​ជប៉ុន​ឬទេ​?​ បើ​និយាយ​រឿង​ព្រៃឈើ​គិត​មើលទៅ​បង​ ប្អូន​តាំងពី​ឆ្នាំ​១៩៩៣​ដើរ​ព្រៃ​ខ្លាច​សត្វ​ ដល់​ពេល​ឥឡូវ​ដើរ​ព្រៃ​រក​ដានជើង​សត្វ​ មួយ​មិនឃើញ​ផង​”​ ។​
​បើ​តាម​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​ បណ្ដាជន​ដែល​បាន​បញ្ចេញយោបល់​នៅ​ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ភាគច្រើន​ មាន​ខ្លឹមសារ​ថា​ ជន​ដែល​ល្បីល្បាញ​ក្នុង​ របរ​រកស៊ី​កាប់​ឈើ​ដែល​ជា​ចំណែក​ភាគ​ ផល​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ បែរជា​ ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ទៅ​ វិញ​ ។​ ទ​ង្វើ​បែប​នេះ​គឺ​ញា​ុំ​ង​ឱ្យ​មានការ​ ពេបជ្រាយ​ជា​ខ្លាំង​ ៕​ ហេង​ សូ​រិ​យា​

...

image image image image image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print