អីស្រាអ៊ែលៈ លោកខាងលិចបានចុះចាញ់«ស្តេចបិសាច»អីរ៉ង

ចែករំលែក៖

រដ្ឋលេខាធិការក្រសួងការបរទេសអីស្រាអ៊ែលលោកស្រី Tzipi Hotovely បានបង្ហាញការខឹង​សម្បារចំពោះក្រុមអ្នកពិភាក្សាអន្តរជាតិដែលឈានដល់កិច្ចព្រមព្រៀងជុំវិញកម្មវិធីបរមាណូ​ដែលមានវិវាទរបស់អីរ៉ង។លោកស្រីបញ្ចាក់ថា​លោកខាងលិចបានចុះចាញ់ចំពោះ​ស្តេចបីសាចអីរ៉ង។
លោកស្រី​Tzipi Hotovely បានបញ្ចាក់ថា​«កិច្ចព្រមព្រៀងបរមាណូគឺជាការចុះចាញ់ប្រវត្តិ​សាស្ត្រ​របស់ប្រទេសលោកខាងលិច ក្រុមបិសាចដែលដឹកនាំដោយអីរ៉ង»។ចំណែកមន្ត្រីការ​បរទេសអីរ៉ងបញ្ចាក់ថា អីស្រាអ៊ែល បានប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីរារាំងកិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខា។
នាយករដ្ឋមន្ត្រីអីស្រាអែលលោក Benjamin Netanyahu នឹងមានសេចក្តីថ្លែងការតបតនឹងកិច្ច​ព្រម​ព្រៀងបរមាណូក្នុងរយពេលដ៏ខ្លីខាងមុខ។ ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអី​រ៉ងបានស្ងើចសរសើរដល់កិច្ចព្រមព្រៀងបរមាណូជាមួយសហគមន៍អន្តរជាតិ ។មន្ត្រីការបរ​ទេស​អីរ៉ងបញ្ចាក់ទៀតថា នេះជាវិធីសាស្ត្រ«ឈ្នះឈ្នះ»​ដើម្បីផលប្រយោជន៍​ទាំងអស់​គ្នា​។​កិច្ច​ព្រមព្រៀងខាងលើជាលក្ខណស្ថាបនា ជាការបើកផ្លូវដល់ក្តីសង្ឃឹមថ្មី។
មន្ត្រីការបរទេសអីរ៉ងលោក​ Mohammad Javad Zarif បញ្ចាក់ថា ជាមួយនិងកិច្ចព្រមព្រៀង​ខាងលើនឹងជួយលុបបំបាត់នៅបញ្ហាលំបាកបំផុតរបស់ពិភពលោក។លោកបន្តទៀតថាកិច្ច​ព្រម​ព្រៀងខាងលើមិនមានឥតខ្ជោះនោះឡើយ ប៉ុន្តែវាជាជោគជ័យដ៏ត្រជះត្រចង់ក្នុងទំនាក់​ទំនងការបរទេស។
កិច្ចប្រជុំស្តីពីកម្មវិធីបរមាណូអីរ៉ងនិងប្រទេសមហាអំណាចលោកខាងលិច មានអាមេរិក អង់គ្លេស ចិន បារាំង​ អាល្លឺម៉ងនិងរុស្ស៊ី​បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅថ្ងៃទី​១៤ខែកក្កដា ។ កិច្ចព្រមព្រៀងនោះត្រូវបានប្រកាសជាផ្លូវការក្រោយកិច្ចប្រជុំបានបញ្ចប់។
ជាមួយនិងកិច្ចព្រមព្រៀងខាងលើ អីរ៉ងនិងកាត់បន្ថយមហិច្ឆិតាបរមាណូរបស់ខ្លួន ចំណែក​លោក​ខាង​លិចក៏នឹងលុបចោលទណ្ឌកម្មសេដ្ឋកិច្ចទៅលើអីរ៉ងផងដែរ។ កិច្ចព្រមព្រៀង​ខាងលើគឺជាការបញ្ចប់ភាពជាប់គាំងអូសបន្លាយរយពេល​១២ឆ្នាំកន្លងមក។

រដ្ឋាភិបាលនិងពលរដ្ឋអីរ៉ងទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ ពី​កិច្ចព្រមព្រៀង នៅទីក្រុង​វីយ៉ែន ។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​ហាសាន់ រ៉ូហានី បាន​សរសេរ​សារ​អបអរ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត ដែល​ភាគី អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​បានបើក​ចរចា អស់ ២១​មកហើយ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ អាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ២០០៦ បាន​ផ្ទប់ផ្លូវ​ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់ តួយ៉ាង ការហាម​មិនឲ្យ​ទិញប្រេង​ពី​អ៊ីរ៉ង់​ជាដើម។ បើសិន​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រូវដកចេញ​ពីអ៊ីរ៉ង់ ផលប្រយោជន៍​ដំបូង​ដែល​អ៊ីរ៉ង់​ត្រូវ​ទទួល​បាន គឺ​ទ្រព្យសម្បត្តិ ប្រាក់ចំណូល ជាង ១៥០ពាន់​លាន​ដុល្លារ ដែល​អ៊ីរ៉ង់ បាន​មក​ពី​ការលក់ប្រេង និង​ដាក់​នៅ​ធនាគារ​បរទេស ប៉ុន្តែ ត្រូវ​អាមេរិក និង​សហភាព​អឺរ៉ុប ផ្អឹបកក មិនឲ្យ​អ៊ីរ៉ង់​បើកបាន ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

អ៊ីរ៉ង់​បាន​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច ពី​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​ទើបរកឃើញ​ជាមួយ ប្រទេស​មហាអំណាច។ ជាមួយ​គ្នានេះ កិច្ចព្រមព្រៀង​លើកនេះ នឹង​បើកផ្លូវ អ៊ីរ៉ង់​ឲ្យ​ត្រលប់​ទៅ​មាន​ទំនាក់​ទំនង​ល្អ​ឡើងវិញ ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស វា​នឹង​បើកផ្លូវ​ឲ្យ​អ៊ីរ៉ង់ ត្រលប់​មក​មាន​ទំនាក់ទំនង​ធម្មតា ជាមួយ អាមេរិក៕

20150715-135905.jpg

...

20150715-135909.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print