ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាក្មេងជំទង់២នាក់ត្រូវបានសមត្ថកិច្ចនគរបសលស្រុកកំពង់ត្រឡាចចាប់ខ្លួន បញ្ជូនមកស្នងកាដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយរយៈពេល២ថ្ងៃ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចគាស់តូបលក់ទូរស័ព្ទ លួចយកទូរស័ព្ទ និង ឆ្នាំងសាកទូរស័ព្ទជាច្រើនគ្រឿង ។
ការចាប់ខ្លួនក្មេងប្រុសទាំង២នាក់នេះគឺធ្វើឡើងកាលពីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥និងគ្រឿង បន្លាស់អស់ជាច្រើនគ្រឿង នៅយប់ថ្ងៃ ទី១៣ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះម្នាក់១.ឈ្មោះ រិន ធូម៉ា អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិស្ពានពពេជដោយឡែកម្នាក់ទៀតឈ្មោះ .ឈ្មោះ ហេង តុង អាយុ១៥ឆ្នាំ ជនសង្ស័យទាំង២នាក់នេះមានស្រុកកំណើត ក្នុងភូមិអន្លុងត្នោត ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចបានបន្តអោយដឹងថា ជារឿយៗតូបលក់ទូរស័ព្ទនេះត្រូវបានក្រុមចោរគាស់យកទូរសព្ទជាញឹកញាប់ណាស់មកហើយ ប៉ុន្តខាងក្រុមសន្តិសុខផ្សារកំពង់ត្រឡាចរកមុខក្រុមចោរគាស់តូបនេះមិនបាននោះទេ ។ ដោយសារតែបាត់របស់របរច្រើនពេក គណកម្មការផ្សារសាលាលេខ៥ បានរកមធ្យោបាយដោយដាក់កាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានក្រុមចោរដែលតែងធ្វើសកម្មភាពលួចនេះ ។
ហើយកាលព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ ម្ចាស់តូបលក់ទូរស័ព្ទបានមកបើកតូប ក៍ប្រទះឃើញបាត់សំភារៈដូចមុនទៀត ហើយក៏បានឆែកកាមេរ៉ាសុវត្ថិភាព ក៏បានឃើញរូបក្មេងជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់តូប លួច យកទូរស័ព្ទ រួចបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង ។ ហើយតាមរយៈពាក្យបណ្តឹងនេះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់តូបលួចទូរស័ព្ទនេះពិតប្រាកដមែន ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដា្ឋន ននគរបាលខេត្តកំពង់ឆ្នាំង ។ ហើយនៅព្រឹកថ្ងៃទី១៥ខែកក្កដានេះ ជនសង្ស័យនឹងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចន្ថា