កាន់តែក្តៅហើយ! អុីរ៉ង់ត្រៀមវាយប្រហារទៅលើអុីស្រាអែល ដែលបានសម្លាប់អ្នកវិទ្យាសាស្ត្រ បរមាណូកំពូលរបស់អុីរ៉ង់

ចែករំលែក៖

ការព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយបានដល់អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​ លោក Mohsen Fakhrizadeh ក្រោយការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តរបស់លោក និងការបាញ់ប្រហារដោយកាំភ្លើងទៀតផង។
តាមសារព័ត៌មាន ​ Fars ​បានផ្សាយថា លោកMohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​បរមាណូកំពូលរបស់អុីរ៉ង់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិបានរងការធ្វើឃាតកាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅមហាវិថី Mostafa Khomeini ក្នុងតំបន់​Absard ។
ក្រសួងការពារជាតិអុីរ៉ង់​បានប្រកាសថា រថយន្តនីស្សាន់មួយគ្រឿង ផ្ទុកគ្រាប់រំសេវបានផ្ទុះនៅមុខ រថយន្តដឹកអ្នកវិទ្យាសាស្ត្របរមាណូ។ ក្រោយមក ក្រុមប្រដាប់អាវុធមួយក្រុមបានបាញ់ប្រហារដោយកាំភ្លើង​ទៅលើអ្នកវិទ្យាសាស្ត្រ បណ្តាលឲ្យរបួសធ្ងន់មិនអាចសង្គ្រោះបាន។ ក្រុមអង្គរក្សការពារក៏បានផ្ទុះអាវុធតបតជាមួយខ្មាន់កាំភ្លើង បណ្តាលឲ្យស្លាប់ពីរនាក់ផងដែរ​។
ប៉ុន្មានម៉ោង​ក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្របរមាណូ កម្លាំងទាហានពិសេសរបស់អុីស្រាអែលបានប្រកាសដោយបើកចំហថា ពួកគេបាន«កម្ចាត់»អ្នកវិទ្យាសាស្ត្របរមាណូ​ជាន់ខ្ពស់របស់អុីរ៉ង់
នៅលើទឹកដីអុីរ៉ង់ ។ អ្នកវិទ្យាសាស្ត្រនោះបានជួយដល់អុីរ៉ង់ក្នុងការបង្កើតកម្មវិធីបរមាណូនិងអាវុធទំនើបៗជាច្រើន។
នៅពេលនេះ អុីរ៉ង់បានប្រកាសថា កម្លាំងកាំជ្រួចមីស៊ីល​បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអុីស្រាអែល ​។ ក្រុមអ្នកជំនាញបានលើកឡើងថា អុីរ៉ង់ នឹងវាយប្រហារអុីស្រាអែល ក្នុងរយៈពេល៧២ម៉ោង ក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន​។
អ្នកឯកទេសវិភាគ​បានលើកឡើងថា ទាំងនោះជាអន្ទាក់របស់អាមេរិក ដើម្បីឲ្យអុីរ៉ង់វាយប្រហារទៅលើអុីស្រាអែល ពេលនោះអាមេរិក​នឹងវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសអុីរ៉ង់តែម្តង។ ទាំងនោះជាយុទ្ធសាស្ត្ររបស់លោកត្រាំ មុនពេលបញ្ចប់តំណែងប្រធានាធិបតីអាមេរិក ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print