ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទីតាំងបញ្ជល់មាន់នៅសង្កាត់ព្រែកតាសេកឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល ចុះហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនដឹង?

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅក្រោមដើមឈើគុម្ពព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល។

មុនឈានដល់ការចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់នេះ គឺដោយទទួល
បានបញ្ជាពីលោកឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើមានក្រុមអ្នកនិយមល្បែងបញ្ជល់មាន់ចូលលេងយ៉ាងច្រើនកុះករ ទើបនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយកការិយាល័យ អនុញ្ញាតឱុ្យលោក វរសេនីយ៍ទោ រ៉េត ស៊ីណែត លោកវរសេនីយ៍ទោ អួត សំណាង លោកវរសេនីយ៍ទោ ភឿន សុផាត ដឹកនាំកម្លាំងចុះបង្ក្រាបបានជាក់ស្តែងតែម្តង។

ក្រោយពីប្រតិបត្តិការឃាត់បានក្រុមអ្នកលេងល្បែងបញ្ជល់មាន់បាន១៣នាក់ ម៉ូតូ១៣គ្រឿង មាន់ជល់៤ក្បាលរួចមក ត្រូវបានបញ្ចូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print