ចេញពីផឹកសុីនិងរាំលេងកំសាន្តក្នុងក្លឹបម៉ាលី ចេញ ត្រលប់មកផ្ទះវិញត្រូវក្រុមបក្សពួកសន្តិសុខក្លឹបវាយ និងប្លន់យកខ្សែកបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរស៣នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែត្រូវបក្សពួក​និងសន្តិសុខវាយ រួចប្លន់យកខ្សែកបាត់១ខ្សែ ពេលដែលពួកគេចេញពីផឹកស៊ីរាំកំសាន្តនៅក្នុងក្លឹបម៉ាលី កាលពីវេលាម៉ោង២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្បែរនឹងក្លឹប​កំសាន្តម៉ាលី ខាងជើងផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះទាំង៣បានឱ្យដឹងថា នៅមុនពេលកើតហេតុ​ពួកគេ​ទាំង​៣នាក់ បាននាំគ្នាចូលផឹកស៊ី និងរាំកំសាន្តលេងនៅក្នុងក្លឹបខាងលើ ហើយនៅពេលវេលាម៉ោងកើតហេតុ ពួកគេបាននាំគ្នាចេញពីក្លឹប បំណងត្រឡប់ទៅផ្ទះវិញ ហើយនៅពេលដើរចេញពីក្លឹបបានប្រមាណជា២០ម៉ែត្រ ស្រាប់តែមានជនមិនស្គាល់មុខជាច្រើននាក់បានជិះម៉ូតូមកព្រួតវាយលើពួកគេតែម្តង មិនតែប៉ុណ្ណោះ​ក៏មានសន្តិសុខក្លឹបបានចេញមកវាយលើពួកគេបន្ថែមទៀត បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និង២នាក់ទៀតរងរបួសស្រាល ។ បន្ទាប់ពីក្រុមទាំងនោះវាយហើយ ក៏បានប្រដាច់យកខ្សែក​ ពីកពួកគេម្នាក់​ដែលមាន​តម្លៃប្រមាណ៣០០ដុល្លារ រួចក៏គេចខ្លួនបាត់អស់ ។

ក្រុមជនរងគ្រោះបានបញ្ជាក់ថា ពេលចូលទៅក្នុងផឹកស៊ីរាំលេងនៅក្នុងក្លឹបខាងលើ គឺមិនមានឈ្លោះទាស់ទែងពាក្យសម្តីជាមួយនឹងនណារម្នាក់នោះទេ ហើយក្រុមនេះទំនងជាឃើញឱកាសល្អដែលពួកគេសុតតែស្រវឹងក៏វាយប្លន់តែម្តង ។ ក្រោយមកជនរងគ្រោះបាននាំគ្នាដើរត្រឡប់ទៅផ្ទះវិញទាំងរបួស ដោយមិនបានទៅដាក់ពាក្យបណ្តឹងផងដែរ ដោយនិយាយថាមិនដឹងជាទៅរកក្រុមសង្ស័យនោះនៅឯណារ បើស្រវឹងមិនចាំមុខផងនោះ ៕

image

image

image

image

...

ដោយ៖​ ជី ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print