ពេលថ្មីៗនេះ មានពាក្យចរចាមអារ៉ាមធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវតែបង្កើតការស្រាវជ្រាវ ដើម្បីបញ្ជាក់ការពិត ថា តើភពផែនដីនឹងត្រូវបំផ្លាញនៅខែមីនាខាងមុខ ដោយសារតែមានអាចផ្កាយ យក្សធ្លាក់ចំមែនឬយ៉ាងណា? ។
សារព័ត៌មានIB Times បានផ្សាយថា ភពមានឈ្មោះថាTX 68 នឹងហោះហើរឆ្លងកាត់ផែនដីនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅចម្ងាយពីផែនដីតែ១៤លានគីឡូម៉ែត្រ ឬក៏ជិតជាងនេះ គឺ ១៧.០០០គីឡូម៉ែត្រ ប៉ុណ្ណោះ។
ភពខាងលើត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រតាមដានតាំងពីខែតុលា ឆ្នាំ២០១៣ មកម្ល៉េះ។ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកចូលចិត្តស្រាវជ្រាវបានបញ្ជាក់ថា ភព TX 68 អាចនឹងប៉ះផែនដីឬយ៉ាងណា ។
នៅពេលនេះ អង្គការអវកាសណាហ្សា បានច្រានចោលព័ត៌មានចរចាមអារ៉ាមខាងលើ ប៉ុន្តែណាហ្សា ក៏មិនអាចបញ្ជាក់ការពិតឲ្យបានច្បាស់លាស់នៅឡើយ ថា តើមានភព TX 68 ហោះមកកៀកផែនដីដែរឬទេ? ៕
ដោយ៖ ម៉ែវ សាធី