ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកទស្សនាវីដេអូ កម្មវិធីមួយ មិនសម្រក់ទឹកភ្នែកមិនបាន ដោយក្តីរំភើប ក្រោយពីក្រុមគ្រួសារកូនៗរបស់ពិធីការិនី គង់ សុជាតិ បានបង្ហាញពីក្តីស្រលាញ់ការលះបង់ដ៏ធំធេងមិនខ្លាចនឿយហត់ និងពាក្យជូនពរទៅកាន់គង់ សុជាតិ។ ភាពក្តុកត្តួលព្រោះក្តីរំភើបបានធ្វើឲ្យនាងសម្រក់ទឹកភ្នែក និងលើកដៃសំពះជា វិបុលជាស្វាមីដោយក្តីគោរព និងអរគុណសម្រាប់ការជួយមើលថែនាង និងគ្រួសារ។
វីដេអូនេះក៏ស្របគ្នានឹងឱកាសខួបគម្រប់៧ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិផងដែរ។ ក្នុងបទសម្ភាសន៍មានការបង្ហាញអំពីសារបង្ហាញពីក្តីស្រលាញ់របស់កូនប្រុសស្រីអ្នកនាងគង់ សុជាតិ និងឆ្លុះបញ្ចាំងពីការតស៊ូខ្លាំងក្នុងជីវិតមើលថែអប់រំកូនឲ្យក្លាយជាមនុស្សល្អក្នុងសង្គមរបស់អ្នកនាង។ កាន់តែធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនបានគឺក្រោយពីនាងលើកឡើងថា កូនៗគឺជាបេះដូងថ្លើមប្រមាត់របស់នាងដែលមិនអាចអត់បាននិងជាកម្លាំងចិត្តសម្រាប់ការតស៊ូ អ្វីដែលកាន់តែធ្វើឲ្យនាងមានកម្លាំងចិត្ត ទឹកចិត្តពុះពារគ្រប់ឧបសគ្គបន្តនោះគឺលោក ជា វិបុលដែលបានចូលមកជីវិតរបស់នាង។ អ្នកនាង គង់ សុជាតិ ថា៧ឆ្នាំមកនេះ លោក ជា វិបុល បានដើរតួនាទីជាប្ដីល្អ ជាឪពុកល្អ តែងតែផ្ដល់ក្ដី ស្រឡាញ់ ដល់អ្នកនាង គង់ សុជាតិ និងចាត់ទុក កូនប្ដីមុន បីដូចជាកូនបង្កើតរបស់លោក ជាមួយ នឹងការមើលថែ ពួកគេបានយ៉ាងល្អ ផងដែរ។អ្នកនាងលើកឡើងថា « មួយទៀត ខ្ញុំក៏សំណាង ខ្ញុំបានប្ដី ខ្ញុំម្នាក់ដែលគាត់ចេះ យល់ចិត្តខ្ញុំ មើលថែខ្ញុំ និងមើលថែកូនៗ ទាំងអស់ » ។គ្រាន់តែ និយាយដល់ចំណុចនេះ អ្នកនាងយំយកៗ តែម្តង ហើយលើកដៃ ក្រាបសំពះ លោក ជា វិបុល ហើយជាការ ឆ្លើយតប លោក ជា វិបុល ក៏ថើបភរិយាវិញ ភ្លាមៗផងដែរ ជាហេតុធ្វើឲ្យអ្នកនៅក្នុងកម្ម វិធីនេះ ទះដៃរំភើបជំនួសពួកគេ។
គួរបញ្ជាក់ដែរថា៖ ក្រោយពីលែងលះស្វាមីអ្នកនាង គង់ សុជាតិ មានកូន២នាក់ ក្នុងបន្ទុក ហើយក្រោយរៀបការរួច ពួកគេក៏មាន កូនស្រីម្នាក់ទៀត សរុបរហូតមកដល់ ពេលនេះ អ្នកនាង គង់ សុជាតិ មានកូន ៣នាក់ ទាំងកូនស្រីម្នាក់ជាដំណក់ឈាមរួមគ្នា ជាមួយលោក ជា វិបុល។
កូនទី១-ប្រុុស មានឈ្មោះ សាល វិបុត្រ កូន ទី២-ស្រី មានឈ្មោះ សាល ភាពពិនាលី ។ ពួកគេទាំង ២នាក់នេះជា កូនស្វាមីមុន របស់ អ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល ភាព ។ ចំណែក កូនស្រីទីបី ឈ្មោះ ជា សុជាតិ នារី កើត ក្នុងឆ្នាំ ២០១៩ គឺជាតំណក់ឈាមរួមគ្នារវាងនាង និងលោក ជាវិបុលនោះ៕
ដោយ ៖ វឌ្ឍនា