ក្រុមការងារ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះធ្វើការពិនិត្យ លើការខូចខាតហេដ្ឋាចនាសម្ព័ន្ធទឹក និងផ្លូវក្នុងពេលជំនន់កន្លងមក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃ PMU-ADB and WB MOWRAM អមដោយសហការីជាច្រើនរូប រួមជាមួយនឹង

១- លោក ប៉ែន ធីរ៉ុង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF

២- ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ របស់នាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួង MEF ជាច្រើនរូបទៀត

៣- លោកអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានមន្ទីរនៃក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូប

៤- លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ

៥- លោកចៅសង្កាត់នៃសង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ និងអាជ្ញាធរពាក់ព័ន្ធ ថ្នាក់ក្រោមជាតិជាច្រើនរូបរបស់ ខេត្តបន្ទាយមានជ័យ

៦- ក្រុមទីប្រឹក្សាគម្រោង ADB និង CFW ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះធ្វើការពិនិត្យ លើការខូចខាតហេដ្ឋាចនាសម្ព័ន្ធទឹក និងផ្លូវក្នុងពេលជំនន់កន្លងមក នាពេលនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហប្រតិបត្តិការយ៉ាងជិតស្និតនឹងក្រសួង MEF ធ្វើការស្តារស្ទឹងស្វាយចេក និងស្តារស្ទឹងម្កាក់ ដើម្បីគ្រប់គ្រងទឹកជំនន់ពីស្ទឹងកំបុត្រដែលមកតាមច្រកស្ទឹងទាំង០២ខាងលើធ្វើឲ្យមានការលិចលង់ខេត្តបន្ទាយមានជ័យ ដ៏ឆាប់បំផុត។ ការស្តារស្ទឹងទាំង០២នេះ ធ្វើឲ្យខេត្តបន្ទាយមានជ័យមានទឹកប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

គណៈប្រតិភូទាំងមូលក៏បានអញ្ជើញចុះធ្វើការពិនិត្យអំពីតម្រូវការចាំបាច់បន្ទាន់បំផុតលើការខ្ចប់វិចទឹកក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តទំនប់អាងស្តេច ស្ថិតក្នុងភូមិសាស្ត្រ តំបន់ព្រំដែនច្រកបឹងត្រកួន របស់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បន្ទាប់ការខ្ចប់វិចទឹក លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ លោកអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ ធ្វើការសហការជាមួយនឹងក្រសួង MEF ធ្វើការជួសជុលស្តារឡើងវិញឲ្យបានត្រឹមត្រូវតាមនិយាមលើប្រព័ន្ធធារាសាស្រ្តខាងលើ រួចនឹងបំពាក់ដោយសំណង់សិល្បកា និងប្រព័ន្ធប្រឡាយជើងក្អែបជាច្រើនឲ្យទៅតំបន់ប្រព័ន្ធធារាសាស្រ្តនេះ និងធ្វើការបំពាក់ឲ្យទៅតំបន់ស្ទឹងទាំង០២ខាងលើបន្ទាប់ពីស្តាររួច ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print