ភ្នំពេញ៖ យុវជនសប្បុរសសែស្រឡាយចិន អាចក្នុងអាយុមិនលើសពី២៣ឆ្នាំក្នុងឯកសណ្ឋានជាយោធាពាក់ផ្កាយ២លើស្មា អង្គុយបែបជាសាឡុងបន្ទប់ទទួលភ្ញៀវកន្លែងក្លឹបខារាអូខេ បានរងនូវការរិះគន់យ៉ាងចាស់ដៃពីបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីមានការបង្ហោះរូបភាពនេះចែករំលែកទៅកាន់មនុស្សជាច្រើនតាមរយះហ្វេសប៊ុក។
«មិនទាន់ជ្រុះអាចម៍ក្របីពីក្បាលផងពាក់ផ្កាយ២»នេះជាការលើកឡើងនៅក្នុងគណនីហ្វេសប៊ុកមួយមានឈ្មោះថាៈ «Bang Larch »ថែមទាំងបញ្ជាក់ថាៈ ទៅតែក្លឹបខារាអូខេ និងដឹកស្រីដើរលេង រីឯអ្នកតស៊ូធ្វើការបំរើជាតិមែនទែន រកតែដីមួយដុំ និងផ្ទះគ្មាននៅ ដេកសុីតែត្រីងៀត ប្រហុក ស្ងោរត្រឡាចដាក់ម្ទេស ទឹកត្រីយាមចាំបន្ទាយ ចាំគោលដៅ ?
ករណីនេះមានអ្នក Share និង Comments ជាច្រើនដោយគោលដៅរិះគន់ តែគេពុំអាចដឹងច្បាស់ថា គាត់ឈ្មោះអីពិតប្រាកដ ជារូបភាពពិតឬការថតលេងនោះឡើយ ។
«នគរដ្រេហ្គន»ជាប្រភពផ្តល់ព័ត៍មានទាន់ហេតុការណ៍បំផុតមិនធ្លាប់មាននៅកម្ពុជា និងបំពេញភារកិច្ចដោយវិជ្ជាជីវៈដើម្បីតាមដានព័ត៍មាននេះអោយមានមូលដ្ឋានជាក់លាក់ផ្តល់ទៅកាន់ប្រិយមិត្ត៕
ដោយ៖ សុខ ខេមរា