នគរបាលបង្រ្កាបល្បែងបញ្ជល់ជល់និងបៀ២ករណីនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្កិ៍នគរបាលរដ្ឋបាល បានសហការគ្នាចុះបង្រ្កាបល្បែងសុីសងបញ្ជល់មាន់ភ្នាល់ដាក់លុយ និងបៀក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

  សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីបង្រ្កាបល្បែងសុីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ប៊ិន សៀម ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ជាលទ្ធផលកម្លាំងបានរឹបអូសវត្ថុតាងរួមមាន សង្វៀនបញ្ជល់មាន់ចំនួន៣វង់ ធុងជ័រតូចចំនួន៣ និងសម្ភារមួយចំនួន ចំណែកក្រុមអ្នកញៀនល្បែងសុីសងរត់គេចបាត់អស់។

 ប្រភពព័ត៌មានដដែលបន្តទៀតថា ក្នុងវេលាដដែលនោះ កម្លាំងបន្តបង្រ្កាបល្បែងសុីសង(បៀ)ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជឹម សុីម ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផលកម្លាំងសមត្ថកិច្ចរឹបអូសបានកម្រាលលេងបៀ១ និងបៀ១ហ៊ូស្មើនឹងចំនួន៥២សន្លឹក និងឃាត់ខ្លួនម្ចាស់ផ្ទះផងដែរ។

 ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងសង្វៀនបញ្ជល់មាន់និងសម្ភារត្រូវសមត្ថកិច្ចបំផ្លាញចោល ចំណែកល្បែងបៀនិងម្ចាស់ផ្ទះនាំទៅបន្តនីតីវិធីនៅអធិការដ្ឋាននគរបាលស្រុក ៕

 

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print