ក្រសួងសុខាភិបាលថៃ រកឃើញអ្នកជាប់ពាក់ព័ន្ធនឹងស្រ្តីផ្ទុកCOVID-19 ដែលត្រលប់ពីមីយ៉ាន៉ម៉ាចំនួន ៣២៦នាក់

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៣២៦នាក់ ត្រូវបានរកឃើញថាមានពាក់ព័ន្ធជាមួយស្រ្តី ត្រលប់មកពីមីយ៉ាន់ម៉ាវិញ ដែលមិនបានដាក់ចត្តាឡីស័ក និងមានផ្ទុកកូវីដ–១៩ ។

អាជ្ញាធរថៃ កាលពីថ្មីៗនេះ បានរាយការណ៍ថា ស្រ្តីម្នាក់ ដែលត្រលប់មកពីមីយ៉ាន់ម៉ាវិញ និងមិនបានចត្តាឡីស័ក មានផ្ទុកកូវីដ–១៩ ហើយស្រ្តីរូបនេះ បានទៅកន្លែងច្រៀងកម្សាន្ត ហាងទំនិញ រោងភាពយន្ត ជិះមធ្យោបាយដឹកជញ្ជូនសាធារណៈ និងប្រើប្រាស់សេវារថយន្តរបស់Grab។ មិនតែប៉ុណ្ណោះ ថៃ បានបញ្ចេញព័ត៌មានទាក់ទិននឹងស្រ្តីវ័យ ២៩ឆ្នាំ ជាច្រើនផ្សេងទៀត ដើម្បីទប់ស្កាត់កូវីដ–១៩ ។

សូមជម្រាបថា ចំណែកឯអ្នកពាក់ព័ន្ធវិញ ត្រូវបានអាជ្ញាធររកឃើញកើនដល់ចំនួន ៣២៦នាក់ ដោយក្នុងនោះមាន ១០៥នាក់ ត្រូវចាត់ទុកថាគឺជាអ្នកស្ថិតក្នុងកម្រិតគ្រោះថ្នាក់កម្រិតខ្ពស់ និង ១៤៩នាក់ ទៀតមានកម្រិតគ្រោះថ្នាក់តិច។ ជាមួយគ្នានេះ អាជ្ញាធរ បានបន្តថា មនុស្សចំនួន៧២នាក់ បានប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់។

ដោយឡែកអភិបាលខេត្តឈៀងម៉ៃ លោក Charoenrith Sa-nguansat នៅក្នុងថ្ងៃដែលរកឃើញមានអ្នកឆ្លងកូវីដ១៩នោះ ក៏បានបញ្ជាឲ្យបិទផ្សារទំនើបCentral Festival Chiangmai និងកន្លែងផ្សេងទៀត បណ្តោះអាសន្នសិន ដើម្បីសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ។យ៉ាងណាក៏ដោយ ផ្សារទំនើបនឹងបើកធម្មតាវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print