លោក យិន សាន អធិការនគរបាលខណ្ឌចំកាមនចងកំហឹងនិងព្រមានដកដំណែងមេប៉ុស្ត៏បើ រកឃើញថាបានរាយការណ៍ប្រាប់អ្នកកាសែត?

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការ រិះគន់ពីសំណាក់ មន្ត្រី នៅតាមបណ្តាប៉ុស្ត៏រដ្ឋបាល មួយចំនួនធំនៅទូទាំងខណ្ឌចំការមន ពាក់ពន្ធ័និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានដកកំលាំងមន្ត្រីប៉ុស្ត៏មួយចំនួនទៅល្បាតដោយទុកកំលាំង អន្តរាគមន៏ (ខ្លាហោះ)ទៅយាមតាម សណ្ឋាគារ ក្លឹបកំសាន្ត ភោជនីយ៏ដ្ឋាន នៅក្នុងមូលដ្នានរបស់ខ្លួន ដើម្បី ប្រយោជន៏ផ្ទាល់ខ្លួន ។ លោក យិន សាន អធិការ នគរបាលនគរបាលខណ្ឌចំការមន ដែល ល្បីនិយាយច្រើនជាងធ្វើ បានធ្វើការបដិសេធ និង ព្រមាន ដកដំណែងមេប៉ុស្ត៏ណាដែលរាយការណ៏ប្រាប់អ្នកកាសែតពីលោកដាក់កម្លាំងអន្តរាគមន៏ (ខ្លាហោះ ) យកទៅយាម នៅតាមបណ្តា ភោជនីយ៏ដ្ឋាន ក្លឹបកំសាន្ត នានា. ដើម្បីផលប្រយោជផ្ទាល់ខ្លួន។

មន្ត្រីតូចតាចនៅតាមបណ្តាប៉ុស្ត៏មួយចំនួន បានលួចខ្សឹបប្រាប់មកកាន់«នគរដ្រេហ្គន»ថាៈ សព្វថ្ងៃពួកគាត់ជានាយប៉ុស្ត៏ និងមន្ត្រីមួយចំនួនមានការលំបាកយ៉ាងខ្លាំង ក្នុងការបំពេញការងារបំរើ ល្បាត កាពារ សន្តិសុខជូន ប្រជាពលរដ្ឋ នៅក្នុងមូលរដ្ឋាន ដោយសារ តែខ្វះ កំលាំងមិនគ្រប់គ្រាន់ ។ មន្ត្រីរូប នោះបាន បញ្ជាក់ថា ការខ្វះកំលាំង ធ្វើការបំរើរាស្ត្រនេះ ដោយសារ លោក យិន សាន អធិការ បានដកកំលាំងមន្ត្រីប៉ូលីស ប៉ុស្តិ ពីទៅបីនាក់តាមបណ្តាប៉ុស្តិនីមួយៗយកទៅល្បាតគោលដៅ សំខាន់ៗ ជំនួស មន្ត្រី អន្តរាគមន៏ (ខ្លាហោះ ) និងកំលាំង ប្រយុទ្ធ មួយចំនួនទៀត ដែលត្រូវបានគេអះអាងថា អធិការ បានយកទៅយាម នៅតាមបណ្តា ភោជនីយ៏ដ្ឋាន ក្លឹបកំសាន្ត នានា នៅ យប់ថ្ងៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ចំណែកមន្ត្រីទាំងនោះពេល ថ្ងៃមិនបានមកធ្វើការឡើយ ។
ប្រភពដដែលបញ្ជាក់បន្ថែមថា កាដកកំលាំង ពីប៉ុស្តិរដ្ឋបាល នៅល្បាត ខុសពីមូលរដ្ឋានរបស់ខ្លួនធ្វើអោយពួកគាត់ ជួបបញ្ហាខ្វះកំលាំង ល្បាត កាពារ សន្តិសុខ ជូនប្រជាពលរដ្ឋ ដោយមន្ត្រី យាមល្បាតទាំងថ្ងៃទាំងយប់រកពេលដេកពួនពុំបាន ។ មន្ត្រីទាំងនោះបញ្ចាក់ថាបើទោះបីជាខ្វះកំលាំងក៏ពួកគាត់មិនរុញរាដែរ ប៉ុន្តែអ្វីដែលពួកគាត់ព្រួយបារម្មខ្លាំងនោះគឺនៅពេល មានហេតុការណ៏ អ្វីកើតឡើង លួច ឆក់ ប្លន់ ពួកគេ គ្មានកំលាំង គ្រប់គ្រាន់ដើម្បីទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា មួយ​រយៈពេល​នេះ​គឺ​ចាប់តាំងពី​លោក យិន សាន អតីត​អធិការ​ខណ្ឌ៧មករា ហើយ​ទើប​មក​កាន់​ជា​អធិការ​នគរបាលខណ្ឌចំការមនបាន​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​ភូមិ​សង្កេត​ឃើញ​ថា​បទល្មើស​លួច ឆក់ ប្លន់ នឹង​លួច​គាស់​ផ្ទះ​រួម​ទាំង​ក្រុម​ជន​អ​ន្ធ​ពាល​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ជនបរទេស​ជាដើម គ្រប់​បទល្មើស​ហាក់ដូចជា​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​មិន​ដែល​ឃើញ​បង្ក្រាប​បាន​នោះ​ទេ។

ពាក់ព័ន្ធករណីនេះលោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានប្រាប់ «នគរដ្រេហ្គន» ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថាៈ គ្មានទេលោកអើយ អត់សោះតែម្តង អ្នកណាទៅហ៊ានដកកម្លាំងទៅដាក់ក្រៅមូលដ្ឋានកាន់កាប់របស់ខ្លួន… ខ្ញុំមិនបានយកកម្លាំងទៅដាក់តាម ក្លឹប ហាង សណ្ឋាគារ ភោជនីដ្ឋាន ដូចគេថានោះទេ។

លោកអធិការបន្តថា ការដាក់តាមក្លឹប ភោជនីដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឬហាង ខ្ញុំដាក់មែនតែនៅក្នុងមូលដ្ឋានការគ្រប់គ្រងរបស់ខ្ញុំ ពីព្រោះថាបើមានបទល្មើសកើតឡើង យើងមានកម្លាំងស្រាប់នៅទីនោះ ម្យ៉ាងទៀតបើខ្ញុំមិនដាក់ ចុះបើមានបទល្មើសកើតឡើង ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងនាមអ្នកគ្រប់គ្រងសមត្ថកិច្ច ។ ដូច្នេះមិនខុសទេការដាក់កម្លាំងក្នុងមូលដ្ឋានកុំឲ្យតែយកកម្លាំងទៅដាក់កន្លែងផ្សេង ព្រោះឯកឧត្តមស្នងការតឹងរឹងណាស់មិនអនុញ្ញាតិឲ្យកម្លាំងចេញដាច់ខាត និងមិនយោគយល់។

ដោយឡែកលោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេនាព្រឹកថ្ងៃខែដដែលនេះ៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print