ខេត្តមណ្ឌលគិរី៖ នៅសាលាខេត្តបណ្ឌលគិរីនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មីនេះ ។ ពិធីប្រកាសតែងតាំងនេះមានការអញ្ជើញចូលរួមពីមន្រ្តីតាមមន្ទីរ សមត្ថកិច្ច ជុំវិញសាលាខេត្ត ។
លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននោះ ត្រូវបានបញ្ចប់តំណែង ដោយសាររូបលោកដល់អាយុចូលនិវត្តន៍ និងត្រូវដាក់លោក ស្វាយ សំអ៊ាង ដែលបច្ចុប្បន្នជាអភិបាលរងខេត្ត ឡើងកាន់តំណែងជាអភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី៕
ដោយ៖ សុខ ខេមរា
...