ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ខេត្តលោកវរសេនីយ៍ ឯក ហន ប៉ូច បានបញ្ជាក់ថា ពុំមានជនរងគ្រោះណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តកែច្នៃដឹកដំឡូង ដោយគ្រាន់តែបង្កឲ្យមានជនរងគ្រោះប្រុស-ស្រីចំនួន៨នាក់ ត្រូវរងរបួសធ្ងន់និងស្រាល។
នគរបាលចរាចរណ៍ឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថន្តកែច្នៃដឹកដំឡូងមួយបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ កុម្ភះនៅលើផ្លូវជាតិក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល។
គ្រោះថ្នាក់ក្រឡាប់រថយន្តបង្កដោយខ្លួនឯងនេះ គឺបណ្តាលមកពីរថយន្តកែច្នៃដឹកដំឡូងនិងមនុស្សបានបើកដាច់កាឡេ ទើបបណ្តាលឲ្យក្រឡាប់៕
...
ដោយ៖ សុខ ខេមរា