អត់ខ្លាចអីសោះ!​ អំឡុង​ពេល​កូ​វីដ​-១៩ ​​វិហារ​ជ្វី​ហ្វ​មួយកន្លែង នៅអាមេរិក ទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ត្រូវអភិបាលរដ្ឋ​ញូវយ៉ក សម្រេច​ពិន័យ

ចែករំលែក៖

អន្តរជាតិ៖ វិហារ​ជ្វី​ហ្វ​មួយកន្លែង ស្ថិតនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍និងមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ដោយមិន​គោរព​តាម​គោលការណ៍​គម្លាត​សង្គម នា​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩​ ត្រូវអភិបាលរដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិក សម្រេច​ពិន័យ​វិហារ​ជ្វី​ហ្វមួយនេះ ជា​ទឹកប្រាក់​១៥០០០​ដុល្លារ​អាមេរិក និង​ការព្រមាន​បិទ​អាគារ​សាសនា​នេះផងដែរ។​

ជាក់ស្តែងចំពោះការសម្រេច​ពិន័យ​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញ ក្រុម​អ្នកចូលរួម​ក្នុង​ចំនួន​ដ៏​ច្រើន មិន​គោរព​តាម​វិធាន​សុខាភិបាលដោយ​គ្មាន​គម្លាត​សុវត្ថិភាព ហើយ​ពួគគេ​រាំច្រៀង​ដោយ​សប្បាយរីករាយ ថែមទាំង​មិន​ពាក់​ម៉ាស់​។​

អភិបាលរដ្ឋ​ញូវយ៉ក លោក Bill de Balsio បានសម្រេច​ពិន័យ​អ្នកទទួលខុសត្រូវ​វិហារ​ចំនួន​១៥០០០​ដុល្លារ​អាមេរិក និង​ព្រមាន​បិទ​ព្រះវិហារក្រោយ​ឃើញ​វីដេអូ​នៃ​ពិធី​អាពាហ៍ពិពាហ៍​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។​ ជាមួយនឹងបទ​សម្ភាស​របស់ទីភ្នាក់ងារ NY2 លោក Bill de Balsio បាន​បញ្ជាក់ថា​៖ «​យើង​ដឹងថា​មាន​ពិធី​អាពាហ៍ពិពាហ៍ យើង​មិនដឹង​ចំនួន​ពិតប្រាកដ​ឡើយ ប៉ុន្តែ​អ្នកចូលរួម​ពិតជា​ច្រើន​មែនទែន​។ទង្វើ​បែបនេះ មិនអាច​ទទួលយកបាន​ឡើយ​»​។​

ជុំវិញបញ្ហានេះដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គមផ្សេងៗ ក៏បានរិះគន់​យ៉ាងខ្លាំង​នូវ​សកម្មភាព​ប្រមូលផ្តុំ​មនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ព្រះវិហារ​ជ្វី​ហ្វី​ដែល​កាន់​និកាយ អ័​រ​តូ​ដុ​ក្ស៍ ក្រុង Brooklyn រដ្ឋ​ញូវយ៉ក​។

យោងតាម New York Post ពិធី​អាពាហ៍ពិពាហ៍ បាន​ធ្វើតាម​គម្រោង​រប​ស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា  ដែល​ដឹកនាំ​មេដឹកនាំ​និកាយ​សាសនាដែល​មិនសូវ​ត្រូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ចំណែកបណ្តាសារ​ព័ត៌មាន​ប្រចាំ​តំបន់ បាន​ផ្សព្វផ្សាយ​ថា ទំនាស់​រវាង​អាជ្ញាធរ និង​ក្រុម​អ្នក​កាន់សាសនា កើតមានឡើង​ញឹកញាប់ ជាពិសេស​នា​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក​អភិបាលរដ្ឋមកពី​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​អ្នក​ដែល​តវ៉ា​ភាគច្រើន ជា​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ នៃ​គណបក្ស​សាធារណរដ្ឋ​។​

​គួរបញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩ ប្រមាណ​១៤​លាន​នាក់​នៅ​អាមេរិក រដ្ឋ​ញូវយ៉ក  ជា​រដ្ឋ​ទី​៥​ដែល​ឆ្លង​ច្រើនជាងគេ បន្ទាប់ពី​តិច​សាស់កាលី​ហ្វ​នីញ៉ា ហ្វ្ល​រី​ដា និង Illinois ដោយមាន​ជាង​៦៨​ម៉ឺន​ករណី ដែល​ក្នុងនោះ​ស្លាប់​ជាង​៣៤០០០​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print