ប្រទេសចិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់លោក គីម ជុងអ៊ុន ,នេះបើតាមការអះអាងពីអ្នកវិភាគអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើង បានបង្កើនការគ្រប់គ្រងលើព្រំដែនរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសចូលទៅក្នុងប្រទេសនេះ។ បើទោះបីជារដ្ឋាភិបាលបានអះអាងថា មិនមានការបញ្ជាក់អំពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើងក៏ដោយ ក៏មានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា មានករណីសង្ស័យនៃការឆ្លងវីរុសនេះជាង .០០០នាក់នៅក្នុងប្រទេសនៅអាស៊ីមួយនេះ។

បើយោងតាមការស៊ើបការណ៍សម្ងាត់របស់ជប៉ុនដែលត្រូវបានដកស្រង់ដោយក្រុមអ្នកវិភាគអាមេរិក កាលពីថ្ងៃអង្គារទី១ ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះថា ទីក្រុងប៉េកាំងបានអនុញ្ញាតឲ្យមានការសាកល្បងវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសរបស់ខ្លួនដល់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសាររបស់លោក។

បើយោងតាមទិន្នន័យពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានឱ្យដឹងថា លោក គីម និងក្រុមគ្រួសាររបស់លោក ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នេះ។ ខណៈវ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅដល់ប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេល ទៅ សប្តាហ៍មុននេះ។

បើតាមលោកវេជ្ជបណ្ឌិត Peter Peter Hotez ព្រឹទ្ធបុរសនៃសាលាជាតិវេជ្ជសាស្រ្តត្រូពិកបាននិយាយថា «ដោយសារប្រទេសចិនអាចជាប្រទេសដែលផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក មានការប៉ាន់ស្មានមួយចំនួនបាននិយាយថា វ៉ាក់សាំងផ្សេងៗគ្នាចំនួន ៥ប៊ីលានដូសក្នុងមួយឆ្នាំៗទំនងជាត្រូវបានផ្គត់ផ្គង់ដល់កូរ៉េខាងជើងជាប្រវត្តិសាស្ត្រ ប៉ុន្តែការពិតដែលពួកគេកំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កូរ៉េខាងជើងមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ»

ដោយឡែករដ្ឋាភិបាលកូរ៉េខាងជើង បានដាក់ការរឹតត្បិតជាច្រើនចាប់តាំងពីការចាប់ផ្តើមមានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ នេះ។ព្រោះកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា មន្រ្តីកូរ៉េខាងជើងម្នាក់ត្រូវបានគេប្រហារជីវិតពីបទនាំចូលទំនិញខុសច្បាប់ដោយរំលោភទៅលើបទបញ្ញត្តិនៃជំងឺកូវីដ១៩

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរបានគេដាក់ចេញនូវការរឹតបន្តឹងថ្មី ដោយធ្វើការរឹតបន្តឹងកាន់តែខ្លាំងចំពោះការចូលទៅកាន់ព្រំដែនសមុទ្ររបស់ខ្លួន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print