សត្វកេងកងដ៏កម្របំផុត និងជាសត្វដ៏ស្អាត បានបង្ហាញខ្លួនទាំងហ្វូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកម្សិលមិញ

ចែករំលែក៖

ភ្នំពេញ ៖ យើងដឹងហើយថា សត្វកេងកងគឺជាប្រភេទសត្វស្លាបដ៏កម្របំផុត ឈាននឹងជិតដាច់ពូជនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិរក្សការពារ សត្វដ៏កម្រនេះ ដើម្បីអោយវាបង្កើតកូន បង្កើតជាចៅតទៅទៀតនៅលើទឹកដីសុវណ្ណភូមិនៃយើង។ 

យើងពិតជាកម្រនឹងឃើញសត្វកេងកងបានបង្ហាញខ្លួនឲ្យប្រជាពលរដ្ឋទូទៅបានឃើញនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ សត្វកេងកងបានបង្ហាញខ្លួនទាំងហ្វូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅលើដំបូល CJCC ក៏ធ្វើឲ្យនិស្សិតជាច្រើនណាស់ បានចោលក្រសែភ្នែក មើលទៅលើហ្វូងសត្វកេងកង ជាមួយនឹងការផ្តិតយករូបភាព ពីសកម្មភាពនៃការហោះហើររបស់សត្វទាំងនេះ ក្នុងឆន្ទៈស្រឡាញ់ និងមិននឹកស្មានដល់ថា សត្វស្លាបដ៏កម្រមួយនេះ បែរជាមានវត្តមានហោះហើរឆ្វែល លើបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដ៏ប្រសេកប្រសាចយ៉ាងនេះសោះ។ យើងត្រូវនិយាយថា ៖ កុំបរិភោគសត្វព្រៃ ចូលរួមការពារអភិរក្សសត្វព្រៃទាំងអស់គ្នា ដើម្បីជាតិយើង ដើម្បីអូសទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា។ 

សូមបញ្ជាក់ថា ៖ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ដែលបានបាញ់សត្វកេងកង រួចហើយក៏បានធ្វើកិច្ចសន្យានិងដកហូតយកកាំភ្លើងបាញ់សត្វកេងកង នោះផងដែរ៕

...

ប្រភព៖ហ្វេសប៊ុក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print