អតីតប្រធានាធិបតីអាមេរិក៣រូបស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផ្តល់ទំនុកចិត្តដល់ពលរដ្ឋ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក​ Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូ​ផងក្នុងគោលដៅផ្សព្វផ្សាយ​ពីការទុកចិត្តដល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព​។
សកម្មភាពខាងលើរបស់អតីតប្រធានាធិបតីអាមេរិក៣រូបនេះគឺ ​ក្រោយពេលមានពលរដ្ឋអាមេរិក ជាច្រើនបង្ហាញពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩។ នៅពេលនេះលោកFreddy Ford ទីប្រឹក្សាជាន់ខ្ពស់​របស់អតីតប្រធានាធិបតី
ប៊ូសបានទំនាក់ទំនងជាមួយ​ក្រុមអ្នកឯកទេសសុខាភិបាល ​គឺវេជ្ជបណ្ឌិត Anthony Fauci និង Deborah Birx រៀបចំពិធីចាក់វ៉ាក់សាំងផ្សព្វផ្សាយ​ដល់ពលរដ្ឋឲ្យមានទំនុកចិត្តលើវ៉ាក់សាំងប្រឆាំងកូ​វីដ​-១៩​។
ទីប្រឹក្សាលោកប៊ូសបានបន្តទៀតថា ​​ លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពលរដ្ឋ​នាំគ្នាទៅចាក់វ៉ាក់សាំងការពារ​កូវីដ​-១៩​ឲ្យបានគ្រប់ៗគ្នា។ ​កូវីដ​-១៩​បានឆ្លងរាលដាលយ៉ាងខ្លាំងនៅអាមេរិក មកទល់ពេលនេះមានអ្នកឆ្លងកើនឡើងដល់ទៅ​​១៤​លាននាក់ និងស្លាប់ជាង​២៧៣ពាន់នាក់។
ក្រៅពីលោកប៊ូស អតីតប្រធានាធិបតី ប៊ីល គ្លីនតុន​ ក៏នឹងមានកម្មវិធីចាក់វ៉ាក់សាំងជាសាធារណៈដើម្បី​អូសទាញពលរដ្ឋចូលរួម​​ចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩ផងដែរ ។
ជាមួយគ្នានេះ អតីតប្រធានាធិបតីអូបាម៉ា ក៏បានសម្រេចចាក់វ៉ាក់សាំង​ ផ្សព្វផ្សាយដល់ពលរដ្ឋ​ផងដែរ ។ លោកអូបាម៉ា បញ្ជាក់ថា «ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផ្សាយតាមទូរទស្សន៍​​ដើម្បីបញ្ជាក់ការណ៍ពិត​ដល់ពលរដ្ឋ​ឲ្យមានទំនុកចិត្តលើវ៉ាក់សាំង៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print