ទីតាំងស្តុកនិងចែកចាយអាល់កុលមួយកន្លែងស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ត្រូវបានសម្រេចឱ្យផ្អាកចរាចរជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២Eo ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង៣០លីត្រ សរុបចំនួន៥០ប៊ីដុងដែល៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង១១ប៊ីដុងទៀតមានប្រភពពីក្រុមហ៊ុន SKD ហើយនិងស្រាអង្ករចំនួន២០លីត្រ។ បន្ទាប់មក មន្រ្តីជំនាញបានសម្រេចបិទសៀលលើប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print