វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ខែកក្កដា មានគ្រោះអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង ធ្វើឲ្យមន្ត្រីក្នុងតំបន់ត្រូវតែបញ្ចូនក្រុមពន្លត់អគ្គិភ័យបន្ថែមទៀតទៅគ្រប់គ្រងស្ថានភាព។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងក្រុមហ៊ុនផលិតនិងលាយថ្នាំពណ៌លាបផ្ទះ Thanh Hoang ស្ថិតនៅក្នុងខណ្ឌLien Chieu ទីក្រុងដាណាំង។ក្រោយមកអគ្គិភ័យឆាបឆេះសន្ធោសន្ធៅរាលដាលពេញឃ្លាំង។ ពលរដ្ឋនៅទីនោះបានឲ្យដឹងថា ខ្យល់ខ្លាំងនិងអាកាសធាតុក្តៅធ្វើឲ្យ អណ្តាតភ្លើងរាលដាលកាន់តែឆាប់រហ័ស។
អគ្គីភ័យបានធ្វើឲ្យ ជញ្ជាំងប្រេះស្រាំជាច្រើនកន្លែងអាចធ្វើឲ្យបាក់ស្រុតក្នុងពេលណាមួយ។លោកឡេថាញយី អ្នកមានផ្ទះនៅក្បែនោះបាននិយាយាថា ក្រុមហ៊ុនខាងលើ តែងតែប្រើប្រាស់សាំងក្រអូបសម្រាប់លាយថាំ្នពណ៌ ហើយសាំងនោះងាយស្រួលក្នុងការឆាប់ឆេះ។
មកទលពេលនេះគេមិនទាន់ដឹងថាមានការខូចខាតចំនួនប៉ុន្មាន ហើយមានអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការនោះដែរ។ មន្ត្រីឯកទេសកំពុងតែស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានអគ្គិភ័យកើតឡើង៕
មុននេះបន្តិចមានករណីផ្ទុះឃ្លាំងផ្ទុកថ្នំាលាបពណ៌នៅខេត្តដាណាំង វៀតណាម
...