អំពើហឹង្សាធ្វើឲ្យជនភៀសខ្លួននៅលើពិភពលោកកាន់តែកើនឡើង

ចែករំលែក៖

បច្ចុប្បន្នអំពើហឹង្សាសង្គ្រាមស៊ីវិលបានធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបោះបង់ផ្ទះសម្បែងភៀសខ្លួនទៅកាន់ប្រទេសជិតខាងគេចពីក្តីស្លាប់។
ឧត្តម​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​ទើបតែ​ចេញ​របាយការណ៍​ថ្មី​មួយ ស្តី​ពី​ចំនួន​ជន​ភៀស​ខ្លួនដោយសារ​សង្គ្រាម​ ដែល​មាន​ចំនួន​៦០លាន​នាក់។
ជាមួយនឹងជនភៀសខ្លួនយ៉ាងច្រើនបែបនេះអង្គការព្រួយ ​បារម្មណ៍ យ៉ាងខ្លាំង ជនភៀសខ្លួនទាំងនោះ​កំពុងប្រឈមនិងបញ្ហាផ្សេងៗជាច្រើន ក្នុងនោះមានកង្វះស្បៀងអាហារជាដើម។ចំនួនជនភៀសខ្លួនបានកើនឡើងខ្ពស់ជាងឆ្នាំមុនដល់ទៅ​ ជិត​១០លាន​នាក់។
អង្គការសហប្រជាជាតិបានអំពាវនាវដល់ប្រទេស ​អឺរ៉ុប ​បើក​ព្រំដែន​ ទទួល​ជន​ភៀសខ្លួន​ទាំង​នោះ​ ឲ្យ​បាន​ច្រើន។តាម​រយៈ​របាយការណ៍ ​ របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ជន​ភៀសខ្លួន ​ក្នុង​មួយ​ថ្ងៃ ​មាន​មនុស្ស​ប្រមាណ​ជា​ ៤២៥០០​ នាក់ ​ត្រូវ​ក្លាយ​ជា​ជន​ភៀស​ខ្លួន ​ រឺ​ត្រូវ​បោះបង់​ចោល​ផ្ទះ​សម្បែង​ ដោយ​បង្ខំ ​ ដោយសារ ​តែ​ជម្លោះ​ហិង្សា ​នឹង​សង្គ្រាម​នៅ​តាម​បណ្តា​ប្រទេស​នានា ​ទូទាំង​ពិភពលោក។
ពលរដ្ឋភៀសខ្លួនច្រើនស្ថិតនៅក្នុងប្រទេស​ម៉ាលី​ កូតឌីវ័រ អាហ្វ្រិក​កណ្តាល ​លីប៊ី​ នីហ្ស៊េរីយ៉ា​ កុងហ្គោ​ ស៊ូដង់​ និង​ចុងក្រោយ​នេះ​គឺ​ប៊ូរុនឌី។ នៅ​តំបន់​ដើម​បូព៌ា ​មាន​ស៊ីរី ​អ៊ីរ៉ាក់ ​និង​យេម៉ែន ​ដែល​កំពុង​រោលរាល​ដោយ​ភ្លើង​សង្គ្រាម ​ធ្វើឲ្យ​ប្រជាជន​រាប់​លាន​នាក់ ​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ផ្សេងៗ។ ចំណែក​នៅ​អឺរ៉ុប​វិញ ​គឺ​មាន​អ៊ុយក្រែន ​ដែល​សង្រ្គាម​នៅ​ភាគ​ខាងកើត​ជាមួយ​ក្រុម​ឧទ្ទាម ​​បាន​រុញ​ច្រាន​ប្រជាជន​ ជាច្រើន​ពាន់​នាក់ ឲ្យ​រត់​ចោល​ផ្ទះ​សម្បែង​ផង​ដែរ។ ក្រៅ​ពី​នេះ ​ប្រទេស​នៅ​ទ្វីប​អាស៊ី​មួយ​ចំនួន​ មាន ​អាហ្វហ្កានីស្ថាន ​ប៉ាគីស្ថាន ​គៀកហ្ស៊ីស្ថាន​ និង​ភូមា ​ក៏​មាន​ជន​ភៀស​ខ្លួន​រាប់លាន​នាក់​ផង​ដែរ។
គ្រាន់តែជនភៀសខ្លួននៅក្នុងប្រទេសស៊ីរីមានរហូតដល់ទៅ​ជាង​៤លាននាក់ទៅហើយ ហើយនឹងបន្តកើនឡើងខ្ពស់ទៀតពេលសង្គ្រាមនៅក្នុងស្រុកកាន់តែកើនឡើង៕

20150715-142904.jpg

20150715-142913.jpg

20150715-142900.jpg

...

20150715-142909.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print