ជប៉ុន ករណីឆ្លងកូវីដ១៩សរុបកើនដល់ ១៥៨,៤០២នាក់, ខណៈក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ២,៤៣៣នាក់

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយថា ប្រទេសជប៉ុន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ,៤៣៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១៥៨,៤០២នាក់។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលជប៉ុន នៅយប់ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាលជប៉ុន បានបញ្ជាក់ទៀតថា ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានោះ អ្នកស្លាប់ថ្មី៤០នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់ ,៣១៤នាក់ ខណៈ១២៩,២៤១នាក់ បានជាសះស្បើយឡើងវិញ។

ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide កាលពីថ្ងៃសុក្រនេះដែរ ពាក់ព័ន្ធការប្រឈមមុខ នឹងការឆ្លងរាតត្បាត COVID-19 ក៏បានអំពាវនាវឱ្យប្រជាជនជប៉ុនទាំងអស់ បន្តអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការពារខ្លួន និងបង្ការនានា ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លង COVID-19 ក្នុងនោះរួមមានការពាក់ម៉ាស និងលាងដៃឱ្យបានស្អាត ជាប្រចាំជាដើម៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print