ប៉ូលីសហ្វីលីពីន នឹងប្រើរំពាត់វាយអ្នកដែលបំពានវិធានការគម្លាតសុវត្ថិភាព ក្នុងការទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ប៉ូលីសហ្វីលីពីន នៅថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ បានព្រមានថា ដល់ប្រជាពលរដ្ឋរបស់ខ្លួនថាពួកគេនឹងដាក់ពិន័យដោយវាយនឹងរំពាត់ ចំពោះអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 កំឡុងរដូវកាលបុណ្យណូអែល។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីលោកឧត្ដមសេនីយ៍ Cesar Binag មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង COVID-19 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានបញ្ជាក់ទៀតថាប៉ូលីស និងទាហានហ្វីលីពីន នឹងត្រូវដើរល្បាត នៅតាមទីសាធារណៈក្នុងរដ្ឋធានីម៉ានីល ដែលជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង COVID-19 រូបនេះ បន្ថែមថាប៉ូលីស និងទាហាន នឹងកាន់រំពាត់ប្រវែងមួយម៉ែត្រក្នុងដៃ ហើយអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព នឹងត្រូវទទួលពិន័យដោយការវាយនឹងរំពាត់។

បើតាមគេហទំព័រ worldometer បច្ចុប្បន្ន ហ្វីលីពីនមានអ្នកឆ្លង COVID-19 ៤៣៦,៣៤៥នាក់ ក្នុងនោះស្លាប់ ,៥០៩នាក់ និងជាសះស្បើយឡើងវិញ ៣៩៩,៣៤៥នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print