ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅហ្វីលីពីន ខណៈអ្នក​ដឹកជញ្ជូន​បញ្ជា​ទិញ​ម្ហូបអាហារ​តាម App ៤២​នាក់ នាំយកអាហារថ្ងៃត្រង់ឲ្យក្មេងស្រីម្នាក់រស់នៅ​ក្រុង Cebu ព្រោះតែអ៉ីនធើណេតយឺត

ចែករំលែក៖

អន្តរជាតិ៖ ដោយសារ​អ៉ីនធើណេតយឺត ក្មេងស្រី​ហ្វីលីពីន​ម្នាក់​ ដែលរស់នៅ​ក្រុង Cebu បាន​ចុច​កុម្ម៉ង់ទិញ​ម្ហូបអាហារ​តាម App ​ម្តង​ហើយ​ម្តងទៀត ហើយ​ទីបំផុត​អ្នក​ជញ្ជូន​ដល់​ទៅ​៤២​នាក់ បាន​យក​អាហារ​ទៅដល់​ផ្ទះ​របស់​នាង​ ដើម្បី​ញ៉ាំ​ជា​អាហារ​ថ្ងៃត្រង់​ជាមួយ​ជីដូន​របស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ខណៈអ្នកស្រុក​នៅ​តំបន់ Mabolo ក្រុង Cebu ដោយ​អ្នក​ដឹកជញ្ជូន​ម្ហូប​ដល់​ទៅ​ជាង​៤០​នាក់​បាន​ទៅដល់​បន្តបន្ទាប់​គ្នា​នៅមុខ​ផ្ទះ​របស់​គ្រួសារ​មួយ​។

ជាក់ស្តែង ក្នុងហេតុការណ៍នេះក្រោយ​សាកសួរ ម៉ូតូ​នីមួយៗ​សុទ្ធតែ​ដឹក​សាច់មាន់​បំពង​ពីរ​ប្រអប់​ដូចៗ​គ្នា ដោយ​អ្នកបញ្ជា​ទិញ​គឺជា​ក្មេងស្រី​ម្នាក់​។ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dann Kayne Suarez ដែលជា​អ្នកជិតខាង​បាន​រៀបរាប់ថា តាមពិត​ក្មេងស្រី​នោះ ចង់​ទិញ​តែ​សាច់មាន់​បំពង​ពីរ​ប្រអប់​ប៉ុណ្ណោះ ដើម្បី​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​ជីដូន ប៉ុន្តែ​អ៊ី​ន​ធ័​រ​ណិ​ត​យឺត ដោយ​នាង​ស្មាន​តែមាន​បញ្ហា ទើប​បន្ត​ចុច​កុម្ម៉ង់​សារជាថ្មី​ម្តង​ហើយ​ម្តងទៀត​។​

​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៍មាន The Sun Star Cebu​ បានចុះផ្សាយថា កុមារី បាន​ស្រែកយំ ដោយ​អះអាងថា នាង​គ្មាន​បំណង​ធ្វើបែបនេះ​នោះឡើយ ព្រោះ​នាង​កុម្ម៉ង់​ទិញ​មាន់​បំពង​តែ​ក្នុង​ថវិកា​ប្រមាណ​៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​បច្ចេកទេស នាង​ត្រូវ​ចំណាយ​រហូតដល់​ទៅ​ជាង​១៦៥​ដុល្លារ ជា​ចំនួន​មួយ​ដែល​នាង​មិនអាច​ដោះស្រាយ​ទេ​ព្រោះ​ឪពុកម្តាយ​នាង​ទុក​លុយ​ឲ្យ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

​គួរបញ្ជាក់ថា បើទោះបីជា​យ៉ាងណាក៏ដោយ លោក Suarez បាន​អះអាងថា អ្នកជិតខាង រួមទាំង​លោក​បាននាំគ្នា​ជួយ​ទិញ​អាហារ​ទាំងនោះខណៈ​អ្នក​ដឹកជញ្ជូន​មួយចំនួន​សុខចិត្ត​មិន​យកលុយ ហើយ​ចេញទៅ​ដឹក​ម្ហូប​ឲ្យ​អ្នក​ផ្សេងទៀត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print