សាលារាជធានីភ្នំពេញនឹងពិនិត្យលើកិច្ចសន្យាម៉ៅការប្រមូលភាស៊ីទាំងអស់របស់លោកស្រី រ័ត្ន សុភាព មុននិងមានវិធានការ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញលោកឡុង ឌីម៉ង់ បានបញ្ជាក់អោយដឹងកាលពីព្រឹកថ្ងៃ១៨ គុម្ភះនេះថា សាលារាជធានីភ្នំពេញនឹងធ្វើការពិនិត្យ សិក្សាទៅលើកិច្ចសន្យាម៉ៅការប្រមូលភាស៊ីទាំងអស់របស់លោកស្រី រ័ត្ន សុភាព មុននិងមានវិធានការ។

លោកបន្តថា មកដល់ពេលនេះសាលារាជធានីភ្នំពេញមិនទាន់មានវិធានការយ៉ាងណានៅឡើយទេ ទៅលើក្រុមហ៊ុនលោកស្រី រ័ត្ន សុភាព ដោយយើងត្រូវសិក្សាទៅលើកិច្វសន្យាទាំងនោះជាមុនសិន ថាតើក្រុមហុ៊នបានអនុវត្តបានត្រឹមត្រូវដូចកិច្ចសន្យាឬអត់ ។បើត្រួតពិនិត្យ និងសិក្សាទៅឃើញថាក្រុមហ៊ុនបានអនុវត្តផ្ទុយពីកិច្ចសន្យានោះ សាលារាជធានីភ្នំពេញនឹងមានវិធានការទៅលើក្រុមហ៊ុននេះតែម្តង។

ក្រុមហ៊ុន រ័ត្ន សុភាព ជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិពីសាលារាជធានីភ្នំពេញ ក្នុងការម៉ៅការប្រមូលចំណូលភាស៊ី នៅសួនទីលានប្រជាធិតេយ្យ ចាប់ពីអាគារខ្ពស់កាណាឌីយ៉ាដល់ផ្សារចាស់តាំងពីឆ្នាំ២០១០ ។ក្រោយទទួលបានសិទ្ធិក្នុងការម៉ៅការប្រមូលចំណូលភាស៊ីនេះ ក្រុមហុ៊នបានអោយអ្នករកសុី គួកជេររថយន្តនិងរថយន្តផ្សេងទៀតថា ចតពេញលើទ្រូងផ្លូវ បណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចររាល់ថ្ងៃ បង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ ។ ដោយសារតែបញ្ហានេះហើយ ទើបប្រជាពលរដ្ឋស្នើអោយមានការលុបកិច្ចសន្យានេះចោល ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោល កិច្ចសន្យាម៉ៅការប្រមូលចំណូលភាស៊ីទាំងអស់របស់លោកស្រី រត្ន សុភាពតែម្តង។

គួរបញ្ជាក់ផងដែរថា បើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ កុម្ភៈ ២០១៦ គឺ រាជរដ្ឋាភិបាលបានសម្រេច ១-លុបកិច្ចសន្យាទាំងអស់របស់លោកស្រី រ័ត្ន សុភាព ២-អនុវត្តន៍វិធានការតឹងរ៉ឹង ដើម្បីទាមទារបំណុលទាំងអស់ និង៣-អនុញ្ញាតឲ្យសាលារាជធានីភ្នំពេញ ស្វែងរកអ្នកម៉ៅការភាស៊ីថ្មី ដោយអនុវត្តន៍នីតិវិធីហិរញ្ញវត្ថុជាធរមាន។

តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីមានសំណើរសុំលុបកិច្ចសន្យាម៉ៅការប្រមូលភាស៊ីទាំងអស់ របស់លោករត្ន សុភាព និងមានចំណាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ កុម្ភៈ ២០១៦ ៕

20160217234843 (2)

20160217234843 (1)

20160217234843

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print