អ្នកបំផុសបំផុល បំភ្លៃពត៌មានប្រយត្ន័ផង ! អាជ្ញាធរ​ភ្នំពេញមិន​អត់ឱន​ឱ្យ​អ្នកដែល​បំផុសពាក្យ​ចចាមអារ៉ាម​ថា​នឹង​បិទ​រាជធានី​ភ្នំពេញ

ចែករំលែក៖

​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ពុំ​មានការ​បិទ​រាជធានី​ភ្នំពេញ​នោះ​ទេ ។ ក្រោយ​ផ្ទុះ​កូ​វី​ដ​ចូល​សហគមន៍ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួនត្រូវ​បាន​ចែកចាយ​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​នានា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​កូ​វី​ដ​១៩ និង​ការ​បិទ​តំបន់​នេះ ឬ​តំបន់​នោះ​ឬថា បិទ​ទីក្រុង​ភ្នំពេញ​តែ​ម្តង ។
បញ្ហា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សូម​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ ព្រមទាំង​បាន​ចោទប្រកាន់​ថា ពាក្យ​ចចាមអារ៉ាម​ទាំងនោះ គឺជា​ការ​ប្រឌិត​ក្នុង​ចេតនា​បង្កចលាចល​វឹកវរ​ក្នុង​សង្គម​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ដែល​អាជ្ញាធរ​នឹង​មិន​អត់ឱន​ឱ្យ​បាន​ឡើយ ។

មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ ដូចដែល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​បានឃើញ និង​ដឹង​ហើយ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ធ្វើ​ដំណើរ​គ្រប់​ច្រកល្ហក់ មាន​តែ​កកស្ទះ​ចរាចរណ៍​ទៀត​ផង នៅ​តំបន់​ខ្លះ ដោយ​ពុំ​មានការ​បិទ​ដូច​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ទេ ។

មន្ត្រី​ដដែល​នោះ​បាន​កោត​ស​សើរ​ដល់​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដែល​មានការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ។
គួរ​រំលឹក​ថា ការ​ពី​រសៀល​ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​នារី​ម្នាក់ ឈ្មោះ ឈិ​ន ម​ន្ថា អាយុ​35​ឆ្នាំ មាន​អាសយដ្ឋាន ផ្ទះ​លេខ​12 ផ្លូវ​sk05 បុរី​ពិភព​ថ្មី​កួរស្រូវ​3 ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកលក់ online ដែល​មាន page ឈ្មោះ MC Cosmetic​ជា​ម្ចាស់​គណនី​ឈ្មោះ Ka Piink បាន​បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា​« ផ្សារ​ជម្ពូ​វ័​ន្ត​បិទ​ហើយ​អ្នកលក់​ទូរស័ព្ទ​ម្នាក់​បាន​ស្លាប់ និង​បងប្អូន​គាត់​5​នាក់​ទៀត​ក៏​បាន​ឆ្លង​ដែរ​» បន្ទាប់​មក​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​ចែករំលែក​ត​ៗ​គ្នា​ជា​ច្រើន ដោយ​ខ្លឹមសារ​នេះ​បាន​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print