Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោក Maradona

ចែករំលែក៖

ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។

អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអ៊ីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ចំនួន២លើកគឺនៅឆ្នាំ១៩៨៧ និង ឆ្នាំ១៩៩០ ។

ឥឡូវកីឡដ្ឋាន Stadio San Paolo នឹងត្រូវបានគេស្គាល់ថា ជាកីឡដ្ឋាន Stadio Diego Armando Maradona បន្ទាប់ពីក្រុមប្រឹក្សាទីក្រុងណាប៉ូលីបានអនុម័តលើការផ្លាស់ប្តូរឈ្មោះនេះ។ ម្ចាស់ក្លិប Napoli លោក Aurelio de Laurentiis បានស្នើប្តូរឈ្មោះកីឡដ្ឋាននេះជាលិខិតចំហរបន្ទាប់ពីមរណភាពរបស់លោកម៉ារ៉ាដូណា ហើយអភិបាលក្រុង Naples លោក Luigi de Magistris ក៏បានគាំទ្រគំនិតនេះដែរ។

ម៉ារ៉ាដូណាបានចំណាយពេល៧ឆ្នាំនៅក្លិប Napoli បន្ទាប់ពីចូលរួមពីក្លិប Barcelona ក្នុងឆ្នាំ១៩៨៤ ហើយក៏បានឈ្នះពានរង្វាន់ Coppa Italia ឆ្នាំ១៩៨៧ និង Uefa Cup ឆ្នាំ១៩៨៩ ជាមួយក្លិបអ៊ីតាលីមួយនេះ។

អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានដើម្បីគោរពវិញ្ញាណក្ខន្ធគាត់បន្ទាប់ពីគាត់បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយ Napoli បានផ្តល់កិត្តិយសដល់គាត់មុនពេលការប្រកួត Europa League របស់ពួកគេប៉ះជាមួយ HNK Rijeka ដោយកីឡាករម្នាក់ៗពាក់អាវដែលមានអក្សរ “Maradona 10” នៅខាងក្រោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមប្រឹក្សាក្លិបបាននិយាយថា ម៉ារ៉ាដូណាគឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលាដែលមានទេពកោសល្យ និងមន្តអាគមដ៏អស្ចារ្យរបស់គាត់បានផ្តល់កិត្តិយសដល់ក្រុម Napoli ម្រាប់រយៈពេល ៧ ឆ្នាំនិងទទួលបានការផ្លាស់ប្តូរពីទីក្រុងទាំងមូលនូវក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់។

លោកម៉ារ៉ាដូណាបានបង្ហាញខ្លួន១៨៨ប្រកួតឱ្យក្លិប Napoli ច្រើនជាងក្លិបផ្សេងទៀតនៅក្នុងអាជីពរបស់គាត់ហើយរកបាន៨១គ្រាប់។ គាត់បានតំណាងឱ្យប្រទេសអាហ្សង់ទីននៅក្នុងការប្រកួត World Cup និងជាប្រធានក្រុមនៅពេលដែលពួកគេបានឈ្នះពានរង្វាន់កាលពីឆ្នាំ១៩៨៦ នៅប្រទេសម៉ិកស៊ិក ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print