បំផ្ទុះ​គ្រាប់បែក​នៅ​ទួ​រ​គី​ ស្លាប់​ និង​របួស​រាប់​សិប​នាក់​

ចែករំលែក៖

​យ៉ាង​ហោច​ណាស់​មនុស្ស​២៨​នាក់​បាន​បាត់បង់​ជីវិត​ និង​៦១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ ដែល​គោលដៅ​ទៅ​លើ​កង​កម្លាំងយោធា​ទួ​រ​គី​ ស្ថិត​នៅ​កណ្តាល​ទីក្រុង​ Ankara​ តែ​ម្តង​ ។​ នេះ​ជា​ការ​វាយប្រហារ​ថ្មី​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​រន្ធត់​បំផុត​ ។​
​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​ក្បួន​រថយន្ត​កម្លាំងយោធា​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គឺ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា​ តើនរ​ណាមួយ​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​ ។​ ឧបនាយករដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Numan​ Kurtulmus​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​កើនឡើង​ ។​
​ប្រ​ធានា​ធិ​តី​ទួ​រ​គី​ លោក​ Recep​ Tayyip​ Erdogan​ ប្តេជ្ញា​ចាត់វិធានការ​សងសឹក​ចំពោះ​ជន​វាយប្រហារ​ និង​អ្នក​នៅ​ពីក្រោយ​អំពើ​វាយប្រហារ​ខាងលើ​នេះ​ ។​ ការ​វាយប្រហារ​សម្លាប់​រង្គាល​នៅ​ទួ​រ​គី​នា​ពេល​កន្លង​មក​ គេ​តែង​ទម្លាក់​កំហុស​ទៅ​លើ​ក្រុ

ម​ជី​ហា​ដ​និយម​ និង​ទៅ​លើ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​ ។​
NKD_Ear10Wx8H_outline
​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ស្រាប់តែ​បាន​កើតឡើង​ ខណៈ​ដែល​ក្បួន​រថយន្ត​ដឹក​កង​កម្លាំងយោធា​រាប់​សិប​នាក់​បាន​និង​កំពុង​ឈប់​នៅ​ភ្លើងស្តុប​ ភាគ​កណ្តាល​ទីក្រុង​ Ankara​ បណ្តាល​ឲ្យ​ស្ថានការណ៍​នៅ​ទីនោះ​ចលាចល​តែ​ម្តង​ ។​
​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​កង​កម្លាំងយោធា​ទួ​រ​គី​ និង​ជន​ស៊ី​វិល

​ខាងលើ​នេះ​ ៕

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print