មហោស្រពសិល្បៈយុវជនឆ្នាំនេះក្រោមប្រធានបទ«វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»

ចែករំលែក៖

ភ្នំពេញ: មហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី២ឆ្នាំ២០១៦ក្រេាមប្រធានបទ«វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»បានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ពិធីនេះធ្វើឡើងនៅសាសន្និសីតចតុមុខដែលមានការចូលរួមអធិបតីភាពលោកស្រីភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងមន្ត្រីក្រោមឱវាទយុវជនមកពីបណ្តាខេត្តក្រុងនៅតាមសាកលវិទ្យាល័យនានាយ៉ាងច្រើនកុះករ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប:លោក ឃឹម សារិត បញ្ជាក់ថាបន្ទាប់ពីបានធ្វើការចម្រាញ់ជ្រើសរើសនិងជម្រុះតាមរយៈការរៀបចំមហោស្រពត្រៀមនៅតាមរាជធានីខេត្តក្រសួងប្រមូលផ្តុំបានក្រុមសិល្បៈយុវជនឆ្នើមទូទាំងប្រទេសចំនួន៣៦ក្រុមដែលក្នុងនោះមានសិស្សនិស្សិតចូលរួមសម្តែងប្រមាណ៩០០នាក់។ក្រុមសិល្បៈឆ្នើមទាំង៣៦ក្រុមនេះភាគច្រើនមានស្នាដៃសិល្បៈរបស់ខ្លួនក្នុង១ក្រុមចំនួន២ស្នាដៃ១ស្នាដៃរបាំនិង២ស្នាដៃល្ខោនអប់រំ។បើយើងធ្វើការបែងចែកឲ្យដាច់ស្រឡះពីគ្នារវាងសិស្សសថ្នាក់មធ្យមនៅរាជធានីខេត្តនិងនិស្សិតថ្នាក់ឧត្តមនៅរាជធានីភ្នំពេញយើងឃើញថាសិស្សថ្នាក់មធ្យមដែលបានអញ្ជើញមកពី២៥រាជធានីខេត្តទូទាំងប្រទេសមានស្នាដៃសិល្បៈចំនួន៤១ស្នាដៃឯនិស្សិតថ្នាក់ឧត្តមរាជធានីភ្នំពេញដែលមកពីសាកលវិទ្យាល័យធំៗចំនួន១១មានស្នាដៃសិល្បៈចំនួន១៨ស្នាដៃសរុបមាន៥៩ស្នាដៃ។ស្នាដៃទាំង៥៩នេះជាផលិតផលវប្បធម៌យុវជនដែលមានទស្សនាទានបម្រើសេចក្តីសប្បាយរីករាយថ្លៃថ្នូនិងការគោរពផ្សព្វផ្សាយចំនេះដឹងយុវជនដើម្បីវប្បធម៌ជាតិដោយសង្កត់ធ្ងន់ទៅលើអត្ថន័យ«អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស»។ថ្វីបើស្នាដៃទាំងនោះនៅមិនទាន់ពេញចិត្តយ៉ាងណាក៍ជាស្នាដៃមួយមានលក្ខណៈបែបវិជ្ជមានមានវិជ្ជាជីវៈព្រោះសិល្បករទាំងអស់ជាសិស្សនិស្សិតក៍ប៉ុន្តែស្មារតីស្នាដៃទាំងអស់ពិតជាមានទស្សនាទានថ្មីៗហើយប្លែកដែលមានខ្លឹមសារអប់រំយុវជន។
លោកស្រីភឿង សកុណាបានមានប្រសាសន៍ថាតាំងពីចុងឆ្នាំ២០១៥រហូតមកសិល្បករសិល្បការិនីថ្នាកដឹកនាំគ្រប់លំដាប់ថ្នាក់បានបំពេញការងារយ៉ាងសកម្មដើម្បីត្រៀមរៀបចំមហោស្រពនេះដើម្បីចូលរួមណែនាំកែល្អទាំងរូបភាពនិងខ្លឹមសារស្នាដៃដើម្បីចូលរួមសម្តែងនៅតាមមូលដ្នានរាជធានីខេត្តនិងនៅតាមគ្រឹះស្ថាននានា។លោកជំទាវរដ្ឋមន្ត្រីបន្តថាក្មួយៗយុវជននៅតាមគ្រឹះស្ថានសិក្សាដែលបានចូលរួមនិងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិដោយសកម្មភាពរស់រវើកក្នុងបំណងជួយផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិក្នុងសម័យសាកលភាវូបនីយកម្មនិងសមាហរណកម្មអាស៊ានដែលកំពុងចាប់ផ្តើម។ជាក់ស្តែងវត្តមានក្មួយៗនៅទីនេះគឺដើម្បីចូលរួមប្រកួតប្រជែងយកជ័យលាភីជាមួយសិល្បករសិល្បការិនីដទៃទៀតនិងអបអរមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី២ឆ្នាំ២០១៦ដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»។មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ២០១៦ដែលយើងបានរៀបចំឡើងនេះជាឆ្នាំទី២នៃការអនុវត្តតាមអនុសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំព្រឹត្តការណ៍សិល្បៈវប្បធម៌ក្នុងឱកាសដែលសម្តេចចូលរួមជាអធិបតីក្នុងពិធីបុណ្យទិវាវប្បធម៌ជាតិ៣មីនាលើកទី១៦ឆ្នាំ២០១៤កន្លងទៅ។ជាលទ្ឋផលក្នុងវិស័យវប្បធម៌មួយថ្មីទៀតក្នុងការបញ្ជ្រៀបការយល់ដឹងការចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិក្នុងស្រទាប់យុវជនតាមរយៈការបង្កើតស្នាដៃសិល្បៈថ្មីៗដែលកើតចេញពីកម្លាំងពលកម្មនិងបញ្ញាពលកម្មរបស់សិល្បករសិល្បការិនីនិងប្អូនៗសិស្សនិស្សិតជាកម្លាំងបន្តវេនមិនអាចខ្វះបានក្នុងបុព្វហេតុអភិរក្សនិងអភិវឌ្ឋវប្បធម៌ជាតិស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ការរៀបចំមហោស្រពយុវជនទូទាំងប្រទេសប្រចាំឆ្នាំជាសកម្មភាពអាទិភាពមួយក្នុងផែនការយុទ្ឋសាស្ត្រទាំង៣របស់ក្រសួងដើម្បីចូលរួមអនុវត្តន៍ឲ្យបានសម្រេចនូវផែនការយុទ្ឋសាស្ត្រអភិវឌ្ឋជាតិឆ្នាំ២០១៤ដល់២០១៨ស្របតាមកម្មវិធីនយោបាយយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាក្នុងបំណងដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៍ដូចជារារដ្ឋាភិបាលចង់បានដូចជាផ្តល់ឱកាសឲ្យយុវជនចូលរួមបង្កើតស្នាដៃសិល្បៈថ្មីវប្បធម៌ថ្មីៗនិងត្រូវចេះបណ្តុះបណ្តាលស្មារតីស្រឡាញ់វប្បធម៌ជាតិហើយស្នាដៃសិល្បៈទស្សនីយភាពគ្រប់ទម្រង់ត្រូវបានពង្រឹងពង្រីកទាំងបិរមាណនិងគុណភាពឲ្យត្រឹមត្រូវតាមក្បួនខ្នាតជាតិដូចមានចែងក្នុងផែនការអាទិភាពទី៤(ជម្រុញឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយសិល្បៈទស្សនីយភាព)នៃផែនការណ៍យុទ្ឋសាស្ត្រទី១ដើម្បីពង្រឹកពង្រីកសក្តានុពលវប្បធម៌ជាតិឲ្យក្លាយជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕វឌ្ឍនា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print