ខេត្តកណ្តាល៖ សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក) កាលពីថ្ងៃទី ១៨ខែកុម្ភះឆ្នាំ ២០១៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្លូវលំ ភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យ២នាក់ត្រូវបាន ឃាត់ខ្លួនរួមមានៈ ១- ឈ្មោះ ក្រូច រិទ្ឋភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខែ្មរមុខរបរ លក់ដូរមានទីលំនៅភូមិ ត្រពាំងត្រងនំ សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះធី ហាក់ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ យោធានៅភូមិកំបូល សង្កាត់កំបូលខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមានៈ ១-ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់មធ្យម។ ទាំង០៧កញ្ចប់នោះ០៦កញ្ចប់កឹបជប់ជាមួយលុយ ក្រដាស១០០រៀល។មួយកញ្ចប់ជារបស់ឈ្មោះក្រូចរិទ្ធ។ ២-លុយរៀលចំនួន៦៥០០រៀល។ ៣-ទូរស័ព្ទដៃចំនួន០៣គ្រឿងក្នុងនោះមាកអិុនចុចពិល ចំនួន០២ ណូគារអុិនចុចពិល០២,មែ៉តហ្វូនចុចពិល០១ សាំសុងចិនចំនួន០១ ។ ៤-ម៉ូតូមា៉កស្មាស់រុីវ៉ូព័ណក្រហម០១គ្រឿងពាក់ស្លាកលេខ(សៀមរាប១H២២១៣) លេខតួនិងលេខម៉ាសុិន២១៨១៤៣។
មុនពេលបង្រ្កាប នៅវេលាម៉ោងខាងលើកម្លាំងជំនាញសហការជាមួយកម្លាំងបុ៉ស្តិនគរបាលរដ្ឋបាលឆក់ឈើនាង,កម្លាំងប៉ុសិ្ត៍នគរបាលរដ្ឋបាលពើកល្បាត ប្រទះឃើញមុខសញ្ញាសង្ស័យហើយត្រួតពិនិត្យរកឃើញម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម។
មុខសញ្ញាទិញមកពីម្ដុំពេទ្យលោកសង្ឃមកចែកចាយនិងប្រើប្រាស់៕
ដោយ៖ សុខ ខេមរា