ដោយសារតែរងការវាយប្រហារយ៉ាង ខ្លាំងពីរុស្ស៊ីនិងប្រទេសលោកខាងលិច ព្រមទាំងទាហាននៅក្នុងតំបន់ ក្រុម អ៊ិរស្លាមបង្កើតរដ្ឋបានបាត់បង់ទីតាំងជា ច្រើនធ្វើឱ្យក្រុមនេះត្រូវតែបន្លាស់ទីទៅ រកទីកន្លែងសុខសាន្ដជាងនេះដើម្បីបន្ដ គោលដៅវាយប្រហាររបស់ខ្លួន ។
នៅពេលនេះក្រុមអ៊ិសស្លាមបង្កើតរដ្ឋ បានរកឃើញទិសដៅថ្មីគឺប្រទេសលីប៊ី។ ប្រទេសនេះបាននិងកំពុងស្គាល់ភាពវឹក វរទើបត្រូវបានពួកយុទ្ធជនអ៊ិភស្លាមជ្រុលនិយមនាំគ្នាសម្រុកទៅផ្ដុំកម្លាំងគ្នាកាន់ តែច្រើនឡើង។ ចំនួនជនជីហាដបាន កើនឡើងទ្វេមួយជាពីរនៅលីប៊ីក្រុមIS បានបាត់បង់កម្លាំទាហានរបស់ខ្លួនជា ច្រើនចាប់ពី៣៣.០០០នាក់សល់តែ ១៩.០០០ទៅ២៥.០០០ប៉ុណ្ណោះ ប៉ុន្ដែ ចំនួនយុទ្ធជនជីហាដបានងាកទៅកើនឡើង ឥតឈប់នៅលីប៊ី ។ បើតាមរដ្ឋបាល អាមេរិកបានឱ្យដឹងថា វត្ដមានជនជីហាដ ផ្ដាច់ខ្លួនជ្រុលនិយមបានកើនឡើងដល់ ទៅ៥ពាន់នាក់លីប៊ីទល់នឹងពីរឬបីពាន់ នាក់ប៉ុណ្ណោះ កាលពីស្ថិតិប៉ាន់ស្មានលើក មុន។ តួលេខផ្ដល់ដោយអ្នកទទួលខុស ត្រូវជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះ នេះធ្លាក់មកជួនចំពេលដែលអាជ្ញាធរ អាមេរិក ទើបបានប្រកាសបញ្ជាក់ថា លីប៊ីបានក្លាយជាសមរភូមិនិងជាជម្រកថ្មីដ៏ទាក់ទាញរបស់ពួកជីហាដ។ ការពង្រីក ខ្លួនរបស់អង្គការរដ្ឋអ៊ិាស្លាមមានល្បឿន លឿន និងខ្លាំងដែលគួរឱ្យព្រឺខ្លាចបំផុត ។ នេះបើតា
មអ្នកវិភាគម្នាក់ដែលធ្លាប់ ជាអតីតភ្នាក់ងារចារកិច្ចCIA។ ក្រុមIS ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរជាបន្ដបន្ទាប់ និងគួរឱ្យកត់សម្គាល់នៅស៊ីរី និងអ៊ីរ៉ាក់ ក្រោមប្រតិបត្ដិការផ្លូវអាកាសរបស់ក្រុមសម្ពន្ធមិត្ដអន្ដរជាតិប៉ុន្ដែក៏បានងាកទៅ រកដែនដីថ្មីដណ្ដើមគ្រប់គ្រងតំបន់ភាគ ខាងកើតក្រុងទ្រីប៉ូលីរបស់លីប៊ី ព្រោះ ជាប្រទេសដែលកំពុងញាំញីដោយសង្គ្រាម ស៊ីវិលនិងភាពវឹកវរនយោបាយ។ នៅ ពេលនេះដែរអាមេរិកនិងសម្ពន្ធមិត្ដដែល ត្រៀមជាស្រេចនឹងធ្វើសកម្មភាពតែមិន ទាន់លើកឡើងអំពីលទ្ធភាពធ្វើអន្ដរាគមន៍ យោធានៅលីប៊ីទេដោយរង់ចាំលទ្ធផល នៃការចរចាបង្កើតរដ្ឋាភិបាលប្រទេស នេះសិន។ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី កំពុងពិភាក្សាស្នើបង្កើតរដ្ឋាភិបាលថ្មី ស្របតាមកិច្ចព្រមព្រៀងនយោបាយដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីនាំលីប៊ីចេញពីភាពវឹកវរ ៕ ម៉ែវ សាធី