(វិភាគព័ត៌មានអន្តរជាតិ)៖ ​ប្រសិនបើ​ចិន​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ទាំងស្រុង​នោះ​អា​មេ​រិ​ក​នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ជា​រៀង​រហូត​

ចែករំលែក៖

​ចិន​កំពុង​ប្រែក្លាយ​តំបន់​ទឹក​ជ្រៅ​នៅ​ ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដើម្បី​ធ្វើ​ជាទី​តាំង​សម្រាប់​កម្លាំង​នាវាមុជទឹក​ដើរ​ ដោយ​ថាមពលបរមាណូ​ និង​ក្លាយជា​ ទីតាំង​សម្រាប់​វាយប្រហារ​អា​មេ​រិ​កដោយ​ កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​ បរមាណូ​ ។​

​ជា​ច្រើន​ខែ​កន្លង​មក​ចិន​បាន​សាង​ សង់​កោះ​សប្ប​និមិត្ដ​ និង​ទីតាំង​យោធា​ ដោយ​បើក​ជំហរ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​។​ បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ មាន​វៀតណាម​ ហ្វី​លី​ពិន​ ក៏​ដូច​ជា​អា​មេ​ រិ​ក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​សកម្ម​ ភាព​ខុសច្បាប់​ខាងលើ​ ។​

​អ្នកឯកទេស​យោធា​ និង​សន្ដិសុខ​បាន​ បញ្ជាក់​ថា​ នឹង​មានរឿង​អ្វី​កើតឡើង​នៅ​ បាតសមុទ្រ​គឺជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​ បំផុត​។​ ពេល​នេះ​ចិន​បាន​ខិត​សាងសង់​ ទីតាំង​សម្រាប់​ក្រុម​នាវាមុជទឹក​ដែល​បាន​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​ គ្រាប់​បរមាណូ​។​ ការ​ដែល​សាងសង់​ទីតាំង​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ក្នុង​ គោលដៅ​បង្កើត​ជម្រក​សម្រាប់​នាវា​មុជ​ ទឹក​គេច​ផុត​ពី​ការ​ចាប់​បាន​ដោយ​ប្រព័ន្ធ​រ៉ា​ដា​របស់​អា​មេ​រិ​ក​ ។​

​សាស្ដ្រាចារ្យ​ Carl​ Thayer​ កំពុង​តែ​ បង្រៀន​នៅ​សកល​វិទ្យាល័យ​ New​ south​ Wales​ ប្រទេស​អូស្ដ្រាលី​បាន​បញ្ជាក់​ថា​ “​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ជាទី​តាំង​ប្រសើរ​ បំផុត​សម្រាប់​ចិន​លាក់​ទុក​នាវាមុជទឹក​ របស់​ខ្លួន​”​ តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ មាន​ជម្រៅ​រាប់​ពាន់​ម៉ែត្រ​ ហើយ​មាន​ រូងភ្នំ​ជ្រៅ​នៅ​បាតសមុទ្រ​ងាយស្រួល​នាវា​ មុជទឹក​លាក់ខ្លួន​ដោយ​គ្មាន​ឧបករណ៍​អ្វី​ រក​ឃើញ​នោះ​ឡើយ​ ។​

​តាម​ប្រសាសន៍​របស់​លោក​ Thayer​ ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ជា​តំបន់​យុទ្ធសាស្ដ្រ​ដោយសារ​ តែ​វា​ស្ថិត​នៅ​ក្នុង​ច្រក​ផ្លូវ​ភាគ​ខាងត្បូង​ របស់​ចិន​។​ តាម​របាយការណ៍​របស់​មន្ទីរ​ ប៉ង់​តា​ហ្គោ​ល​បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០១៤​ ចិន​មាន​នាវាមុជទឹក​វាយ​យ៉ាង​ តិច​៥៦​គ្រឿង​ ហើយ​ក្នុង​នោះ​មាន​៥​គ្រឿង​ ដើរ​ដោយ​ថាមពលបរមាណូ​។​ ចិន​មាន​ នាវាមុជទឹក​៣​គ្រឿង​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ ឆ្លង​ទ្វីប​ និង​មាន​គម្រោង​ផលិត​បន្ថែម​៥​ គ្រឿង​ទៀត​ ។​

​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ចិន​បាន​ខិតខំ​ពង្រឹង​ ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ឱ្យ​មាន​ កម្លាំង​ប្រហាក់ប្រហែល​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​។​ ហេតុ​ដូច្នេះ​ហើយ​កម្មវិធី​នាវាមុជទឹក​គឺជា​គម្រោង​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ទីក្រុង​ ប៉េ​កាំ​ង​ចង់បាន​ជាទី​បំផុត​។​ ដោយសារ​ តែ​នាវាមុជទឹក​ពិបាក់​ក្នុង​ការ​វាយ​កម្ទេច​ ពី​សត្រូវ​ មិន​ដូច​ជា​កាំជ្រួច​មី​ស៊ី​លបរ​ មា​ណូ​នៅ​លើ​ដីគោក​នោះ​ឡើយ​ ។​

​បច្ចុប្បន្ន​នាវាមុជទឹក​ JL2​ របស់​ចិន​ មិន​ទាន់​អាច​បាញ់​កាំជ្រួច​មី​ស៊ី​ល​ឆ្ពោះទៅ​ កាន់​អា​មេ​រិ​កបាន​ឡើយ​ ប៉ុន្ដែ​ប្រ​សិន​ បើ​ចិន​បង្កើត​ទីតាំង​សម្រាប់​នាវា​មុជ​ ទឹក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ចិន​នឹង​វាយប្រហារ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​អា​មេ​រិ​ក​។​ ទាំងនោះ​ហើយ​បានជា​ ចិន​ខិតខំ​បង្កើត​ទីតាំង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​មិន​ខ្វល់​ពី​ប្រតិកម្ម​ពី​ប្រទេស​ ជិតខាង​ ។

​លោក​ Bernard​ D.cole​ សាស្ដ្រា​ ចា​រ្យ​មក​ពី​សកល​វិទ្យាល័យ​យោធា​អា​ មេ​រិ​ក​បានឱ្យ​ដឹង​ថា​ ចិន​កំពុង​តែ​ប្រើ​ ប្រាស់​យុទ្ធសាស្ដ្រ​នាវាមុជទឹក​ដូចដែល​អតីត​សហភាព​ស៊ូ​វៀតបាន​ប្រើប្រាស់​កាល​ ពី​សង្គ្រាមត្រជាក់​។​ នាវាមុជទឹក​អា​មេ​រិ​ក​ ពេល​នោះ​ងាយស្រួល​ក្នុង​ការ​រក​ឃើញ​ពី​នាវាមុជទឹក​ស៊ូ​វៀត​។​ ទាំងនោះ​ហើយ​ បានជា​ស៊ូ​វៀត​បង្កើត​ទីតាំង​នាវាមុជទឹក​ដ៏​រឹង​មាំ​និង​មានការ​ការពារ​យ៉ាង​តឹងតែង​ ហើយ​នៅ​ក្បែរ​អា​មេ​រិ​ក​បំផុត​អាច​វាយ​ ប្រហារ​អា​មេ​រិ​កបាន​គ្រប់ពេល​ ។​

​នាវាមុជទឹក​របស់​ចិន​មាន​សំឡេង​ខ្លាំង​ ជាង​នាវា​មុ​ទ្រ​ទឹក​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ទាំង​ នោះ​ហើយ​ធ្វើ​ឱ្យ​នាវា​ចិន​ពី​បាក់​ក្នុង​ការ​ ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កដោយ​អា​មេ​រិ​ក​មិនដឹង​នោះ​ណាស់​។​ ដោយ​អា​មេ​ រិ​ក​ជា​ស្ដេច​នៅ​លើ​ដែនសមុទ្រ​ ហើយ​ រាល់​សកម្មភាព​យោធា​ណាមួយ​នៅ​លើ​ ដែនសមុទ្រ​អា​មេ​រិ​ក​បានដឹង​ស្ទើរតែ​ទាំងអស់​។​ ទាំងនោះ​ហើយ​បានជា​ចិន​ខិតខំ​ អភិ​វ​ឌ្ឈ​ន៍​នាវាមុជទឹក​របស់​ខ្លួន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ឆ្លង​ទ្វីប​ចេញពី​ទីតាំង​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​ចំណែក​ចិន​ចង់​បង្កើត​តំបន់​គ្រប់គ្រង​ដែនអាកាស​ ADIZ​ នៅ​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​គឺ​ដើម្បី​ទប់ស្កាត់​ការ​ស៊ើបការណ៍​របស់​អា​មេ​រិ​ក​និង​ងាយស្រួល​ក្នុង​ការ​តាមដាន​នាវាមុជទឹក​អា​មេ​រិ​ក​។​ កាលពី​ខែ​មុន​ យន្ដហោះ​យាមល្បាត​ P-8​ Poseidon​ របស់​អា​មេ​រិ​កបាន​ចូល​ទៅ​ កៀក​កោះ​សិប្បនិមិត្ដ​របស់​ចិន​ ហើយ​ ត្រូវ​យន្ដហោះ​ចិន​បណ្ដេញចេញ​ដល់​ទៅ​៨​លើក​ ។​

​សាស្ដ្រាចារ្យ​ Carth​ Thayer​ និង​ អ្នកវិភាគ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា​ ចិន​ មាន​មូលហេតុ​ជា​ច្រើន​ក្នុង​ការ​សាង​ សង់​កោះ​សិប្បនិមិត្ដ​ខុសច្បាប់​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ក្នុង​នោះ​មានការ​ គំរាមកំហែង​ដល់​ប្រទេស​ដែល​មាន​វិវាទ​ ដែន​អធិបតេយ្យ​ មាន​វៀតណាម​ និង​ហ្វី​ លី​ពី​ន​ជាដើម​។​ មួយទៀត​គឺ​ដើម្បី​ទប់​ ទល់​ការ​វាយប្រហារ​ទៅ​លើ​អា​មេ​រិ​ក​ដែល​ ជាស​ត្រូវ​យុទ្ធសាស្ដ្រ​របស់​ចិន​ ។​

​លោក​ Thayer​ បាន​ប្រកាស​ថា​ ចិន​ ចង់​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ហ្វី​លី​ពី​ន​ ដើម្បី​រារាំង​ប្រទេស​នេះ​ទទួល​អំណោយ​ យោធា​ពី​អា​មេ​រិ​ក​។​ នៅ​ខែឧសភា​ ឆ្នាំ​ ២០១៦​ ទីក្រុង​ម៉ានីល​នឹង​បោះ​ឆ្នោត​ ប្រធានាធិបតី​ហើយ​ពេល​នោះ​ជា​ពេល​ វេលា​ក្នុង​ការ​សម្រេច​ឱ្យ​មាន​វត្ដមាន​ របស់​កម្លាំង​ទាហាន​អា​មេ​រិ​ក​នៅ​ក្នុង​ ប្រទេស​ហ្វី​លី​ពី​ន​ ។​

​អ្វី​ដែល​ចិន​ព្រួយបារម្ភ​នា​ពេល​នេះ​គឺ​វត្ដមាន​របស់​កម្លាំង​ទាហាន​អា​មេ​រិ​ក​នៅ​ តំបន់​អាស៊ាន​ក្នុង​នោះ​មាន​ហ្វី​លី​ពី​ន​ជា​ ដើម​ អាច​រារាំង​ដល់​យុទ្ធសាស្ដ្រ​ពង្រីក​ អំណាច​របស់​ចិន​។​ ចំណែក​អា​មេ​រិ​ក​ វិញ​ក៏​ដូច្នេះ​ដែរ​ អា​មេ​រិ​ក​មិន​ដែល​ព្រួយ​ បារម្ភ​ខ្លាច​ប្រទេស​រុ​ស្ស៊ី​ដណ្ដើម​មហា​ អំណាច​នោះ​ឡើយ​គឺ​ខ្លាច​ប្រទេស​ចិន​ទៅ​វិញ​ទេ​ ដែល​អាច​ដណ្ដើម​មហាអំណាច​ ទី​មួយ​នៅ​លើ​ពិភពលោក​របស់​អា​មេ​រិ​កបាន​ ។​

​ទាំងនោះ​ហើយ​បានជា​អា​មេ​រិ​ក​អនុវត្ដ​ យុទ្ធសាស្ដ្រ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ដើម្បី​ ទប់ស្កាត់​ឥទ្ធិពល​ និង​ការ​ពង្រីក​អំណាច​ របស់​ចិន​។​ កន្លង​មក​អា​មេ​រិ​កបាន​បង្ហាញ​ ការ​គាំទ្រ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ដោយ​ បើក​ជំហរ​ក្នុង​ការ​ប្រឆាំង​ជាមួយ​ចិន​ទាំង​តាម​កម្លាំងយោធា​និង​នៅ​តាម​ផ្លូវច្បាប់​។​ ពេល​ថ្មីៗ​នេះ​ទាហាន​អា​មេ​រិ​កបាន​ចូល​ រួម​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កម្លាំង​ទាហានជើងទឹក​ហ្វី​លី​ពី​ន​ក្នុង​គោលដៅ​ការពារ​ ដែន​អធិបតេយ្យ​។​ លើស​ពី​នេះ​ទៅ​ទៀត​ អា​មេ​រិ​ក​ក៏​បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​សម្រាប់​ជួយ​ការ​ ពារ​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ដ​របស់​អា​ មេ​រិ​ក​ថែម​ទៀត​ផង​ ៕​ ម៉ែ​វ​ សា​ធី

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print