ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនខណះត្រូវប្តីកំហូចចិត្តអប្រិយ៍បត់រថយន្តបុកប្រពន្ធផ្ទុបទៅនឹងតូបលក់ដូរមួយក្នុងផ្សាររាត្រី ពេលដែលតាមទាន់ឃើញលោកប្តីរូបនេះកំពុងតែដឹកស្រីស្នេហ៍ដើរលេង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៦នៅចំនុចបរិវេណខាងកើតផ្សាររាត្រីស្ថិតក្នុងភូមិព្រះពន្លាសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលបានបញ្ជាក់ថាករណីនេះគឺចេតនាឃាតកម្ម មកលើប្រពន្ធ ពេលគាត់តាមទាន់ប្តីកំពុងដឹកស្រីស្នេហ៍ដើរលេងហើយប្តីក៏ខឹង បើកបត់រថយន្តបំបុកមុខស្រីស្នេហ៍ ប្រពន្ធឃើញដូច្នេះក៏រត់ពីមុខរថយន្តបំណងទៅទាញទ្វារខាងស្រីស្នេហ៍ តែខាងប្តីមិនបន្ធូដៃក៏បត់បំបុកគៀបជាប់នឹងតូបតែម្តង។
ពេលដែលអ្វីៗបានហួសពេលទៅហើយ ទើបក្រោយកើតហេតុបុរសជាប្តីក៏ស្ទុះចុះមកបីត្រកងប្រពន្ធយំស្រែករ៉ាយរាប់ពីកំហុសរបស់ខ្លួនដែលបង្កអោយប្រពន្ធទៅជាបែបនេះ រីឯនារីជាស្រីស្នេហ៍ចុះពីរថយន្តគេចខ្លួនបាត់ស្រមោល៕
ដោយ៖ សុខ ខេមរា