លោក ចូ បៃ​ឌិន ជ្រើសរើសមេទ័ពស្បែក​ខ្មៅ​ ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN នៅថ្ងៃទី ខែធ្នូថ្មីៗនេះថា ជាលើកទីមួយហើយដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកគឺជាជនជាតិអាមេរិកស្បែកខ្មៅ បើត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក។ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃឌិនបា ជ្រើសរើសត្តសេនីយ៍ផ្កាយបួនLloyd Austin ដែលជាមេទ័ពចូលនិវត្តន៍ ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិ

ជាក់ស្តែងដោយមានបទពិសោធក្រាស់ក្រែលក្នុងសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ត្តសេនីយ៍ Lloyd Austin យកឈ្នះទំនុកចិត្តលោក ចូ បៃឌិន ពីអ្នកស្រី Michele Flournoy អតីតរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយ ក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា នេះបើតាមសារព័ត៌មានអាមេរិកបានស្រង់ប្រភពជាច្រើនបានចុះផ្សាយ។

សូមជម្រាបថា លោកឧត្តសេនីយ៍ Lloyd  Austin នឹងត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិកសិន មុនអាចចូលកាន់តំណែង ម្យ៉ាងលោកក៏នឹងតម្រូវឲ្យការលើកលែងពិសេសមួយពីព្រឹទ្ធសភា ដ្បិតថាច្បាប់សហព័ទ្ធអាមេរិកទាមទារឲ្យមន្ត្រីយោធារង់ចាំឆ្នាំសិនក្រោយចូលនិវត្តន៍មុននឹងទៅកាន់តំណែងជាប្រមុខមន្ទីរបញ្ចកោណអាមេរិកបាន ព្រោះច្បាប់នេះ ត្រូវបានបង្កើតឡើងដោយយល់ឃើញថា មានតែជនស៊ីវិលសក្តិសមនឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក

ការលើកលែងបានកើតឡើងដងមកហើយ ដោយកាលពីថ្មីៗនេះ គឺអនុគ្រោះសម្រាប់ត្តសេនីយ៍ Jim Mattis ក្នុងឆ្នាំ២០១៦ ដែលជារដ្ឋមន្ត្រីការពារជាតិទីមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទោះយល់ព្រមមែន សមាជិកព្រឹទ្ធសភាយល់ព្រមទាំងស្ទាក់ស្ទើរ ហើយពួកគេកាលនោះ ថែមទាំងនិយាយថា មិនចង់ធ្វើបែបនេះម្ដងទៀតឡើយ នាថ្ងៃមុខ

គួររម្លឹកដែរថា លោក Austin ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធា West Point ក្នុងឆ្នាំ១៩៧៥ បានប្រលូកក្នុងវិស័យយោធាអស់ជាង៤០ឆ្នាំ ដោយផ្ដើមពីមន្ត្រីតូចតាចឡើងដល់តំណែងកំពូល ក្នុងខែមីនា ឆ្នាំ២០០៣ លោកជាឧបការីមេបញ្ជាការភូមិភាគមួយដែលបានដឹកនាំទ័ពអាមេរិកពីប្រទេស កូវ៉ែត ចូលទៅកាន់ បាកដាដ ក្នុងសង្គ្រាមអ៊ីរ៉ាក់ ពីចុងឆ្នាំ២០០៣ ដល់ ២០០៥ លោកប្រចាំការនៅអាហ្វហ្កានីស្ថាន ដើម្បីបញ្ជាប្រតិបត្តិការចម្រុះដឹកនាំដោយអាមេរិក ហៅថា Combined Joint Task Force 180 ក្នុងគោលដៅស្វែងរកស្ថិរភាពផ្នែកសន្តិសុខក្នុងប្រទេសនេះ

ដោយឡែកនៅក្នុងឆ្នាំ២០១០ លោកត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ហើយឆ្នាំក្រោយមកទៀត លោកបានឡើងជាមេបញ្ជាការទីបញ្ជាការដ្ឋានកណ្ដាល តិត្តិការទាំងអស់របស់មន្ទីរបញ្ចកោណក្នុងតំបន់មជ្ឈិមបូព៌ា

គួរបញ្ជាក់ថា ទាក់ទិននឹងតំណែងនេះ លោក​Austin មានកាតព្វកិច្ចស្នូលប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម (ISIS) ដោយកាលនោះពួកក្រុមឧទ្ទាមនេះ បានកាន់កាប់មួយទឹកដីមួយផ្នែកធំនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ អំឡុងពេលនេះហើយ លោកទទួលបានការទុកចិត្តទុកថ្លើមពីសំណាក់លោក ចូ បៃឌិន ដែលកាលនោះជាអនុប្រធានាធិបតីអាមេរិក បន្ទាប់ពីលោកសម្រេចចូលនិវត្តន៍ក្នុងឆ្នាំ២០១៦៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print