ភ្នំពេញ:ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះលោក Takahashi Fumiaki អតីតជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បច្ចុប្បន្នជាប្រធានសមាគមន៍ជប៉ុន កម្ពូជាប្រចាំប្រទេសជប៉ុន បានចូលជួបសំដែងការគួរសមជាមួយលោករដ្ឋមន្ត្រី ក្នុងគោលបំណង នាំមកនូវបច្ចេកវិទ្យាស្តីពីការលាយដីជាមួយសុីម៉ងត៍ និងសារធាតុម្យ៉ាង ទៀតមានឈ្មោះ Stein ដែលធ្វើ អោយដីក្លាយជារឹងដូច បេតុង ហើយអាចយកមកប្រើប្រាស់ក្នុងការងារធ្វើផ្លូវ ធ្វើប្រឡាយទឹក។ រីឯតំលៃថោកជាងតំលៃបេតុង។
ឯកឧត្តមរដ្ឋមន្ត្រីមានចំណាប់អារម្មណ៍ខ្លាំងទៅលើបច្ចេកវិទ្យានេះ ហើយលោកមានបំណងអោយជប៉ុនមកវិនិយោគនៅកម្ពុជា ដោយបើកជារោងចក្រដើម្បីផលិត សារធាតុ stein នេះ។
លោក Takahashi Fumiaki បានបន្ថែមទៀតថា ប្រសិនបើក្រសួងធ្វើលិិខិតទៅក្រុម SPEC Company Limited ក្រុមហ៊ុននឹងបញ្ជូនមន្ត្រីជំនាញមកធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យានេះ។
...