លោកយាយចាស់ជរាម្នាក់មានអាយុ៩០ឆ្នាំត្រូវបានអ្នកជិតខាងអះអាងថាបន្ដជីវិតដោយសារតែពួកគាត់ផ្ដល់អាហារអោយបន្ដិចបន្ដួច។លោកយាយជរាម្នាក់នេះឈ្មោះនៅ មាសអាយុ៩០ឆ្នាំរស់នៅភូមិត្រាច ឃុំស្រែននោងស្រុកត្រាំកក់ខេត្តតាកែវ។លោកយាយនៅមាសបាននិយាយទាំងសម្លេងខ្សាវៗថាលោកយាយក្លាយជាស្រ្តីមេម៉ាយតាំងពីអាយុ៤០ឆ្នាំមកម្លេះដោយប្ដីរបស់លោកយាយបានស្លាប់ចោលមិនមានកូនៗទេ។ក្នុងជីវភាពប្រចាំថ្ងៃរបស់លោករំពឹងលើអ្នកជិតខាផ្ដល់អោយរស់នោះទេ។តែមានពេលខ្លះក៏មានក្រុមអាជ្ញាធរជួយផ្ដល់ស្បៀងអោយលោកយាយរស់ខ្លះៗដែរតែយូណាស់ទំរាំបានម្ដង។
...