ប្អូនថ្លៃផឹកស្រវឹងរករឿងបងថ្លៃអត់ទ្រាំមិនបានកាប់មួយកាំបិតដេរ១០ថ្នេរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាលទាំងព្រឹក ដេរ១០ថ្នេរ ដោយសារជម្លោះបងថ្លៃប្អូនថ្លៃ បង្ក​ការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅ​តាមបណ្ដោយផ្លូវលំមួយខ្សែ ក្នុងភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលបែកក្បាលត្រូវបានស្គាល់ឈ្មោះ បៃ សារុំ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរ​កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតក្នុងភូមិសំរោង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បុរស​ម្នាក់ ក្នុងស្ថានភាព មិនទាន់​អស់​ជាតិ​ស្រវឹង​នៅឡើយ ទទួល​រងរបួស​បែក​រយះ​ក្បាល ដេរ​ជា​ង​១០​ថ្នេរ បន្ទាប់ពី​បង្ក​ជម្លោះ​ក្នុង​គ្រួសារ មិនចេះ​អស់​មិនចេះហើយ រហូត​ដល់​បងថ្លៃ​អត់ទ្រាំ​មិនបាន ទាញ​បាន​កាំបិត​បុ័ងតោ​កាប់​បណ្តាលឲ្យ​រងរបួស ផ្អើល​អ្នកភូមិ ហើយ​រត់​គេចខ្លួន​បាត់ មុន​នឹង​ប៉ូលីស​ចុះ​ទៅ​ដល់ ។​ ចំណែកបុរសដៃដល់ឈ្មោះកន ណាត ភេទប្រុស​ អាយុ៤៦ឆ្នាំ​ មុខរបរកម្មករសំណង់ ស្នាក់​នៅ​និងមានស្រុកកំណើតជាមួយជនរងគ្រោះ។

តាមសម្ដី​ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ​កន្លែង​កើតហេតុបានឲ្យដឹងថា ក្រុមគ្រួសារ ខាងលើ តែងឃើញ​មាន​ជម្លោះ​ជាញឹកញាប់ ដោយសារតែ​ឈ្មោះ បៃ សា​រុំ ដែលស្រវឹង​ខួប បង្ក​រឿង បង្កទំនាស់​ក្នុង​ក្រុមគ្រួសារ ជាពេសរវាងឈ្មោះបៃ សារុំ និងឈ្មោះកន ណាត ដែលជាបងប្អូនថ្លៃ។ លុះនៅ​មុន​ពេលកើតហេតុ គេ​ឃើញអ្នកទាំង២កើត​មាន​ជម្លោះ​ពាក្យសម្តី រហូត​​បងថ្លៃអត់ទ្រាំ​មិន​បាន ក៏ទាញ​កាំ​បិតតបុ័ងតោ កាប់​ចំក្បាល​ប្អូនថ្លៃ បណ្ដាលឲ្យរបួស​ហូរ​ឈាម​កក្លាក់ ហើយ​ក៏គេចខ្លួន​បាត់ ។​

​          តាម​សម្តី​ស្ត្រី​ចំណាស់​ម្នាក់ត្រូវជា​ម្តាយ​បង្កើតរបស់​ជនរងគ្រោះបាន​រៀបរាប់ថា សព្វថ្ងៃគាត់ដូចជាម្ដាយអ្នកទាំង២អញ្ចឹង គឺគាត់ជាអ្នកគ្រប់គ្រងក្នុងក្រុមគ្រួសារ។​ ហេតុនេះហើយ​គាត់មិន​កាន់​ជើង​កូន​ណា ដាក់បន្ទុក​កូន​ណា​ឡើយ រឿង​​ពិតគឺមកពីកូនប្រុស​បង្កើតរបស់​គាត់ ឈ្នោះ បៃ សា​រុំ ដែលងប់ងុល​នឹង​ស្រា ​ស្រវឹង​ព្រឹក ស្រវឹង​ល្ងាច តែងតែរ​ករឿង​ក្នុង​គ្រួសារ ឥតឈប់ឈរ។

ស្រ្ដីដដែលបានបន្តថា ​មុន​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៥ កូនប្រុស​គាត់ បន្ទាប់​ពី​ផឹក​ស្រវឹង បាន​ទៅទាស់ពាក្យសម្ដីជាមួយកម្មករ​សំណង់ដ​ទៃ​ទៀត ដែល​ស្នាក់នៅ​ជាមួយគ្នា ហើយ​ត្រូវបាន​ក្រុមគ្រួសារ ពិសេស​បងថ្លៃ​ទៅ​ឃាត់ ព្រោះ​ជម្លោះ​គ្មាន​ហេតុផល។ ប៉ុន្តែពេលនោះ កូនប្រុស​គាត់ បែរមក​ខឹងសម្បារនឹង​បងថ្លៃ​ទៅវិញថា “កុំចាំបាច់ចេះឃាត់ព្រោះជារឿងរបស់គេ​នោះទេ”។ លុះ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា  គ្រាន់តែ​ភ្ញាក់ពីដេកភ្លាម កូនប្រុសគាត់ ក៏ទៅ​តាម​រករឿង​បងថ្លៃ បង្ក​ជា​ជម្លោះពាក្យសម្តីយ៉ាងខ្លាំ ទោះ​ជា​ប្រពន្ធ និងគាត់ជាម្ដាយ​ទៅ​ឃាត់យ៉ាងណា​ក៏​មិន​ស្តាប់ រហូត​ដល់​បងថ្លៃ​​ទ្រាំងមិនបាន ទាញ​កាំបិត​បុ័ង​តោ កាប់ចំក្បាលបណ្ដាលឲ្យបែកហូរឈាមរហាមតែម្ដង។ បន្ទាប់ពីកាប់ឈ្មោះបៃ សារុំ ចំមួយកាំបិតហើយ បុរសជាបងថ្លៃក៏​គេចខ្លួន​បាត់ បង្ក​ឲ្យ​ផ្អើល​អ្នកជិតខាង និង​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ដល់​កន្លែងកើតហេតុ ។​

​          បច្ចុប្បន្នជនរងគ្រោះ បាន​ដើរ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង បន្ទាប់ពី​ទទួលរងផ្លែកាំបិត​របស់​បងថ្លៃ ដេរ​ជា​ង​១០​ថ្នេរ ខណ​:​ដែល​បងថ្លៃគេចខ្លួនបាត់ ៕ វិបុល

f1

f2

...

f3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print